|
វិទ្យុសម្លេងវៀតណាមជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានចុះហត្ថលេខាលើកម្មវិធី សហការផ្សព្វផ្សាយ។ (vov.vn) |
VOV-នារសៀលថ្ងៃទី៨កក្កដានៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកម្មវិធីសហការផ្សព្វផ្សាយរវាងវិទ្យុសម្លេង
វៀតណាមជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ តាមនោះ ពីឥឡូវដល់ឆ្នាំ
២០១៦បណ្ដាមធ្យោបាយផ្សព្វផ្សាយរបស់វិទ្យុសម្លេងវៀតណាមនឹងបង្កើនផ្សាយ
ព័ត៌មានអំពីសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ថ្លែងមតិនៅពិធីចុះហត្ថលេខា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan បានអះ
អាងថាវិទ្យុសម្លេងវៀតណាមជាស្ថាប័នផ្សព្វផ្សាយមានឥទ្ធិពលដ៏ធំធេងក្នុងជីវភាព
សង្គម ការចុះហត្ថលេខាលើកម្មវិធីសហការផ្សព្វផ្សាយរវាងវិទ្យុសម្លេងវៀតណាម
ជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានឹងជួយឲ្យសហគមន៍និងថ្នាក់ដឹកនាំ
គ្រប់គ្រងគ្រប់ជាន់ថ្នាក់និងអាជីវករយកចិត្តទុកដាក់ គាំទ្រចំពោះការអភិវឌ្ឍន៍
វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងជីវភាពរស់នៅ៕