ទិដ្ឋភាពនៅពិធីបើកសម្ពោធស្ថាប័នតំណាងរបស់ VOV ប្រចាំនៅឥណ្ឌា (រូបថត៖ VOV) |
នារសៀលថ្ងៃទី១២កុម្ភៈ នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា វិទ្យុ សម្លេងវៀតណាម (VOV) បានរៀបចំពិធីបើកសម្ពោធស្ថាប័នតំណាង ប្រចាំឥណ្ឌា។ នេះជាទីភ្នាក់ងារតំណាងនៅឯបរទេសទី១៣ របស់ VOV ដែលបានបង្ហាញទ្រង់ទ្រាយអភិវឌ្ឍនិងចក្ខុវិស័យយុទ្ធសាស្ត្រនៃស្ថាប័នសារព័ត៌មានធំនិងសំខាន់ជួរមុខរបស់វៀតណាម។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អគ្គនាយក VOV លោក Nguyen The Ky ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានអញ្ជើញចូលរួមពិធីនេះ។ ថ្លែងនៅទីនេះ លោកអគ្គ នាយក VOV បានសង្កត់ធ្ងន់លើសារសំខាន់យុទ្ធសាស្ត្ររបស់ឥណ្ឌា ក៏ដូច ជាទំនាក់ទំនងមិត្តភាពប្រពៃណីតាំងពីរយូរលង់មកហើយរវាងវៀតណាមនិងឥណ្ឌាដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរលើកកម្រិតឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកមានប្រសាសន៍ថា៖
“ដោយមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់ ចំនួនប្រជាជន ប្រមាណ១,៤ពាន់លាននាក់ ខឿនអារិយ្យធម៌ជាយូរលង់មក និងខឿនសេដ្ឋ កិច្ចដ៏ស្វាហាប់នោះ ឥណ្ឌាដើរតួនាទីដ៏សំខាន់មួយចំពោះសន្តិភាព ស្ថិរភាព នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ វៀតណាមជាសសរទ្រូងមួយក្នុង គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា ហើយក៏ ជាដៃគូសំខាន់នៃចក្ខុវិស័យមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ។ ក្នុង ឆ្នាំ២០២០ វៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាននិងសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ហេតុដូច្នេះ ប្រទេសទាំងពីរនឹងមានឱកាសជាច្រើនថែមទៀតដើម្បីសហការដោះ ស្រាយបញ្ហានានាក្នុងតំបន់និងលើពិភពលោក រួមចំណែកដ៏សំខាន់ក្នុងការ ជំរុញសន្តិភាព ស្ថិរភាព វិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើ ពិភពលោក”៕