|
វិទ្យុសម្លេងវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការឃោសនា។(vov.vn) |
VOV-នាព្រឹកថ្ងៃទី៥សីហា នៅក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេងវៀត
ណាមលោក Nguyen Dang Tien និងរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល Pham
Vu Luan បានចុះហត្ថលេខាលើកម្មវិធីសហការឃោសនារវាងអង្គភាពទាំងពីរ
ដំណាក់កាល ២០១៣-២០១៥។ តាមនោះ ខ្លឹមសារសហការឃោសនាររួមមាន
ខ្លឹមសារចំនួន៦គឺ ឃោសនាអំពីគោលការណ៍គោលមាគ៌ានិងដំណោះស្រាយ
ផ្លាស់ប្តូរថ្មីជាសារវន្តនិងលើគ្រប់វិស័យអប់រំបណ្ដុះបណ្ដាល ឧទ្ទេសនាមបណ្ដា
គំរូវឌ្ឍន៍ភាពនិងបទពិសោធន៍អភិវឌ្ឍន៍ជាដើម។ អគ្គនាយកវិទ្យុសម្លេងវៀត
ណាមលោក Nguyen Dang Tien បានឲ្យដឹងថា៖
“វិទ្យុសម្លេងវៀតណាមមានប្រភេទសារព័ត៌មានចំនួន៤គឺ ផ្សាយសម្លេង
កាសែត កាសែតអេលិចត្រូនិកនិងទូរទស្សន៍។ ខ្ញុំគិតថា ជាមួយអប់រំមាន
កម្មវិធីជាច្រើននិងការផ្លាស់ប្តូរថ្មី។ អប់រំនឹងស៊ីជម្រៅចូលមូលដ្ឋានអភិវឌ្ឍន៍
នៃប្រទេសជាតិ។ យើងខ្ញុំចែករំលែកនិងរួមដំណើរជាមួយអប់រំ៕”