វិទ្យុសម្លេងវៀតណាមនាំកាណាល់ផ្សាយទូរទស្សន៍ស្ដីពីរដ្ឋសភាក្លាយទៅជាកាណាល់ឃោសនាជាផ្លូវការរបស់រដ្ឋសភា

Chia sẻ
(VOV)_ វិទ្យុសម្លេងវៀតណាមត្រូវនាំកាណាល់ផ្សាយទូរទស្សន៍​ស្ដីពីរដ្ឋសភាក្លាយទៅជាកាណាល់ឃោសនាជាផ្លូវការរបស់រដ្ឋសភា។ នេះគឺជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបធ្វើការ និងជូនពរឆ្នាំថ្មី បណ្ដាកម្មាភិបាល បុគ្គលិក​វិទ្យុសម្លេងវៀតណាម ​នាព្រឹកថ្ងៃទី ៨ កុម្ភះ នៅរដ្ឋធានីហាណូយ។

          (VOV)_ វិទ្យុសម្លេងវៀតណាមត្រូវនាំកាណាល់ផ្សាយទូរទស្សន៍​ស្ដីពីរដ្ឋសភា
ក្លាយ ទៅជាកាណាល់ឃោសនាជាផ្លូវការរបស់រដ្ឋសភា។ នេះគឺជាការអះអាងរបស់ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបធ្វើការ  និងជូនពរឆ្នាំថ្មី បណ្ដាកម្មាភិបាល បុគ្គលិក​វិទ្យុសម្លេងវៀតណាម ​នាព្រឹកថ្ងៃទី  ៨  កុម្ភះ នៅរដ្ឋធានីហាណូយ។

វិទ្យុសម្លេងវៀតណាមនាំកាណាល់ផ្សាយទូរទស្សន៍ស្ដីពីរដ្ឋសភាក្លាយទៅជាកាណាល់ឃោសនាជាផ្លូវការរបស់រដ្ឋសភា - ảnh 1
លោកស្រី Nguyen Thi Kim Ngan ជួបធ្វើការនៅវិទ្យុសម្លេងវៀតណាម(VOV)

          សង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់មួយចំនួនក្នុងឆ្នាំ ២០១៤ អគ្គនាយកវិទ្យុ​សម្លេង វៀតណាម លោក Nguyen Dang Tien បានលើកច្បាស់ថាៈ នឹងបន្ត​ផ្សព្វផ្សាយ  ឃោសនារាល់ការផ្តួចផ្តើមគំនិត និងគោលនយោបាយរបស់​បក្ស រដ្ឋចំពោះប្រជាជន។ ទន្ទឹមនឹងនោះ ក៏គឺជាស្ពានតភ្ជាប់សំខាន់ដើម្បី​បង្ហាញមតិរបស់ប្រជាជនទៀតផង។ អនុវត្តតាមការផ្តួចផ្តើមគំនិតរបស់រដ្ឋសភា វិទ្យុសម្លេងវៀតណាមកំពុងសកម្មត្រៀម
រៀបចំអនុវត្តការផ្សព្វផ្សាយកាណាល់ទូរទស្សន៍រដ្ឋសភា៖

          “ កាណាល់ផ្សាយទូរទស្សន៍រដ្ឋសភាមានភារកិច្ចសំខាន់ចំនួន៣។ ទី១​គឺកសាង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសំភារះបច្ចេកវិទ្យាសារព័ត៍មាន ។ភារកិច្ចទី២ គឺយើង ខ្ញុំកសាងក្បាល់ម៉ាស៊ីន និងប្រភពកម្លាំងធនធាន​មនុស្ស។ ភារកិច្ចទី៣ នោះគឺកសាង កម្មវិធីមានខ្លឹមសារសកម្ម ជាក់ស្ដែង ​បំពេញគ្រប់តម្រូវការរបស់រដ្ឋសភា។”

          ស្ងើចសរសើររាល់ស្នាដៃរបស់វិទ្យុសម្លេងវៀតណាមទទួលបានក្នុងឆ្នាំកន្លងទៅ 
លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖នាពេលខាងមុខនេះ  វិទ្យុសម្លេង វៀតណាមត្រូវបំបេញល្អជាងទៀតតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋាភិបាល រដ្ឋសភា 
ជាមួយប្រជាជន។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

          “ នាពេលខាងមុខនេះ វិទ្យុសម្លេងវៀតណាមត្រូវបន្តពង្រីកការងារបំប៉ន់ កម្មាភិ បាល អ្នកយកព័ត៍មានលើគ្រប់វិស័យ។ យកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយនៅ
តំបន់ ឆ្ងាយដាច់ស្រយាល តំបន់ជនរួមជាតិជាជនជាតិភាគតិច…។ល៕”

ប្រតិកម្មទៅវិញ