អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang (ស្តាំ) ប្រគល់ប្រព័ន្ធសម្លេងជូនថ្នាក់ដឹកនាំស្រុក Anh Son (Nghe An) សម្រាប់ដំឡើងនៅឈាបនដ្ឋានអន្តរជាតិ វៀតណាម-ឡាវ (រូបថត៖ VTC) |
ក្នុងឱកាសនេះ វិទ្យុសម្លេងវៀតណាមបានប្រគល់ជូនឈាបនដ្ឋានយុទ្ធជន ពលីអន្តរជាតិវៀតណាម - ឡាវ នូវនឹងប្រព័ន្ធសម្លេងសាធារណៈ ដើម្បីបម្រើជនរួមជាតិ ភ្ញៀវទេសចរ និងមិត្តភ័ក្តិអន្តរជាតិពេលមកទស្សនានៅទីនេះ។
សូមគូសបញ្ជាក់ថា ឈាបនដ្ឋានយុទ្ធជនពលីអន្តរជាតិវៀតណាម - ឡាវ គឺជាទីបញ្ចុះសពដ៏ធំបំផុតដែលប្រមូលផ្តុំផ្នូររបស់អ្នកស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានប្រយុទ្ធនិងពលីជីវិតនៅប្រទេសឡាវ។ ទីបញ្ចុះសពនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៧៦។ រហូតមកដល់ពេលនេះ ទីបញ្ចុះសពបានទទួល និងថែរក្សាអដ្ឋិធាតុយុទ្ធជនពលីជិត ១១ម៉ឺននាក់ ដែលបានពលីជីវិតនៅសមរភូមិឡាវ៕