វិទ្យាស្ថាននគរបាលប្រជាជនត្រូវតែក្លាយជាមូលដ្ឋានបណ្តុះបណ្តាលឧត្តមសិក្សាស្នូល

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១៤ខែឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូល រួមក្នុងពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតវិទ្យាស្ថាននគរបាលប្រជាជន (ថ្ងៃទី១៥ ឧសភា១៩៦៨-ថ្ងៃទី១៥ឧសភា២០១៨) និងទទួលកិត្តនាម វីរៈបុរសនៃកងកំលាំង ប្រ ដាប់អាវុធប្រជាជនក្នុងសម័យប្រឆាំងចក្រភពអាមេរិកសង្គ្រោះប្រទេសជាតិ។ 
វិទ្យាស្ថាននគរបាលប្រជាជនត្រូវតែក្លាយជាមូលដ្ឋានបណ្តុះបណ្តាលឧត្តមសិក្សាស្នូល - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផផ្តល់អនុសាសន៍ ថា៖ “វិទ្យសា្ថនត្រូវកំណត់ឲ្យបានច្បាស់នូវទស្សនៈវិស័យក្នុងការអភិវឌ្ឍ ត្រូវមាន មហិច្ឆតាឲ្យបានខ្លាំងក្លាជាង ដើម្បីក្លាយទៅជាមណ្ឌលឧត្តមសិក្សាស្នូលនិងសាលា មានបទដ្ឋានថ្នាក់ជាតិ។ ប្រការនេះបានដាក់ចេញនូវករណីយភាពធំធេងមួយសម្រាប់ វិទ្យាស្ថាន គឺត្រូវផ្លាស់ប្តូរថ្មី”។

ពីទស្សនៈវិស័យនិងតម្រូវការភារកិច្ចនោះ នាយករដ្ឋមន្ត្រីបានអញ្ជើញលើកឡើង នូវភារកិច្ចស្នូលចំនួន៤សម្រាប់វិទ្យាសា្ថន។ ក្នុងនោះ មានការផ្លាស់ប្តូរកម្មវិធីបង្រៀន លើកកម្ពស់គុណភាពបណ្តុះបណ្តាលទាំងថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា ដើម្បីនាំវិទ្យាស្ថានក្លាយទៅជាមូលដ្ឋានបណ្តុះបណ្តាលគំរូរបស់ផ្នែកនិងប្រទេសជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ