(VOVworld)- វេទិកាអាស៊ី BOAO ក្រោមប្រធានបទ “ឆ្ពោះទៅរកអនាគតនៃសកល
ភាវូបនីយកម្មនិងពាណិជ្ជកម្មសេរី” ប្រព្រឹត្តទៅនៅទីរួមស្រុក BOAO ខេត្ត ហៃណាន
ប្រទេសចិន ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦មិនា ហើយពិធីបើកជាផ្លូវការនិង ប្រារព្ធនា
ព្រឹកថ្ងៃទី២៥មិនា។
នៅក្នុងវេទិកានេះបានផ្តោតសំខាន់លើបញ្ហាក្តៅគគុកមួយចំនួន ដូចជា កសាង
“ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” សេដ្ឋកិច្ចចែករំលែកនិងស្មារតីនៃកម្មករ។ វេទិកា BOAO ជា
ឱកាសសម្រាប់ភាគីនានាស្វែងរកសម្លេងរួម វិធានការសកម្មក្នុងនិន្នាការសកលភា
វូបនីយកម្មសំដៅទប់ទល់នឹងការលំបាកនិងហានិភ័យនានា រួមចំណែកជម្រុញសេដ្ឋ
កិច្ចអភិវឌ្ឍន៍៕