វេទិកាអន្តររដ្ឋាភិបាលអំពីគមនាគមន៍ដឹកជញ្ជូនប្រកបដោយចីរភាពចំពោះបរិស្ថានតំបន់ទ្វីបអាស៊ីលើកទី១២

Chia sẻ
(VOVWORLD) - វេទិកានេះនឹងផ្ដោតទៅលើការពិភាក្សាអំពីដំណោះស្រាយជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ សំដៅកាត់បន្ថយការបញ្ចេញចោលឧស្ម័ន ផ្ទះកញ្ចក់ សារធាតុបំពុលបរិស្ថាន ការពារបរិស្ថាន ជាពិសេសគឺការបំពុលបរិ ស្ថានអាកាសនៅទីក្រុងនានា ព្រមទាំងធានាការកសាងប្រព័ន្ធចរាចរណ៍ប្រកប ដោយសុវត្ថិភាពនិងងាយស្រួលផងដែរ។

ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមបានសហការជាមួយក្រសួងធនធាននិងបរិស្ថាន ក្រសួងសំណង់ ក្រសួងបរិស្ថានជប៉ុននិងមជ្ឈមណ្ឌលអភិវឌ្ឍតំបន់របស់ អង្គការសហប្រជាជាតិ រៀបចំវេទិកាអន្តររដ្ឋាភិបាលអំពីគមនា គមន៍ដឹកជញ្ជូន ប្រកបដោយចីរភាពចំពោះបរិស្ថានក្នុងតំបន់ទ្វីបអាស៊ីលើកទី១២ (EST 12)។

        វេទិកានេះនឹងផ្ដោតទៅលើការពិភាក្សាអំពីដំណោះស្រាយជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ សំដៅកាត់បន្ថយការបញ្ចេញចោលឧស្ម័ន ផ្ទះកញ្ចក់ សារធាតុបំពុលបរិស្ថាន ការពារបរិស្ថាន ជាពិសេសគឺការបំពុលបរិ ស្ថានអាកាសនៅទីក្រុងនានា ព្រមទាំងធានាការកសាងប្រព័ន្ធចរាចរណ៍ប្រកប ដោយសុវត្ថិភាពនិងងាយស្រួលផងដែរ។

        វេទិកា EST ត្រូវបានអង្គការសហប្រជាជាតិបង្កើតឡើងកាលពីឆ្នាំ២០០៥ ជាចំណែកសំខាន់មួយនៃគំនិតផ្ដួចផ្ដើមគមនាគមន៍ដឹកជញ្ជូនប្រកបដោយចីរភាពចំពោះបរិស្ថាន។ នេះជាវេទិកាដែលបានរៀបចំឡើងជាប្រចាំឆ្នាំ សំដៅលើក កំពស់ការយល់ដឹងនៅតាមប្រទេសអាស៊ីនានាអំពីកិច្ចការពារបរិស្ថានក្នុងការធ្វើ ចរាចរណ៍ដឹកជញ្ជូន ការកសាងនគរ និងសហគមន៍អោយមានសុវត្ថិភាពជាង ល្អ ប្រសើរជាង ហើយចីរភាពជាង តាមរយៈគោលនយោបាយ ផែនការនិងកម្មវិធី អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ