វេទិកាអន្ដរជាតិ "ប៉ូលអាក់ទិក - ដែនដីនៃកិច្ចសន្ទនា" លើកទី៥ នឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ី |
វេទិកា «ប៉ូលអាក់ទិក - ដែនដីនៃកិច្ចសន្ទនា » គឺជាវេទិកាមួយក្នុងចំណោមវេទិកាដ៏មានកិត្យានុភាព ដើម្បីពិភាក្សាអំពីយថាទស្សន៍នៅតំបន់អាក់ទិកក្នុងក្របខ័ណ្ឌសកលលោក ដោយមានគោលបំណងបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្ដរជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍន៏តំបន់អាក់ទិកប្រកបដោយប្រសិទ្ធភាព ព្រមទាំងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់អាកទិកផងដែរ។ ប្រធានបទសំខាន់នៃវេទិកាប្រចាំឆ្នាំនេះគឺ "តំបន់អាក់ទិក - មហាសមុទ្រនៃកាលានុវត្តភាព" ដោយមានផ្នែកសំខាន់ចំនួន ៣ គឺ "ដែនដីឆ្នេរសមុទ្រ" "មហាសមុទ្របើកទូលាយ" និង "ការអភិវឌ្ឍន៍ប្រកបដោយចីរភាព"។ ក្នុងសារលិខិតផ្ញើជូនវេទិកានេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងលើកតម្កើងតួនាទីនិងកិច្ចខិតខំប្រឹងប្រែងរួមរបស់ បណ្តាប្រទេសក្នុងការនាំប៉ូលអាក់ទិក ក្លាយទៅជាដែនដីមួយប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការផងដែរ៕