វេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការសហករណ៍ឆ្នាំ២០២១ គ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី៣ឆ្នាំ២០២១

Chia sẻ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួងផែនការនិងវិនិយោគស្រាវ ជ្រាវ ក្រេបយកមតិយោបល់របស់គណៈសេដ្ឋកិច្ចមជ្ឈឹម ក្រសួងកសិកម្មនិងអភិវឌ្ឍ ជនបទ ហើយសហការជាមួយសហភាពសហករណ៍ វៀតណាមនិងស្ថាប័នពាក់ព័ន្ធ នានា ដើម្បីត្រៀមខ្លឹមសារ កម្មវិធីនៃវេទិកាយ៉ាងហ្មត់ចត់។ 

ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមជូនដំណឹងថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានយល់ព្រមជាមួយផែនការរៀបចំវេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ឆ្នាំ២០២១។ តាមការគ្រោងទុក វេទិកានឹងត្រូវបានរៀបចំឡើងក្នុងត្រីមាស ទី៣ឆ្នាំ២០២១។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួងផែនការនិងវិនិយោគស្រាវ ជ្រាវ ក្រេបយកមតិយោបល់របស់គណៈសេដ្ឋកិច្ចមជ្ឈឹម ក្រសួងកសិកម្មនិងអភិវឌ្ឍ ជនបទ ហើយសហការជាមួយសហភាពសហករណ៍វៀតណាមនិងស្ថាប័នពាក់ព័ន្ធ នានា ដើម្បីត្រៀមខ្លឹមសារ កម្មវិធីនៃវេទិកាយ៉ាងហ្មត់ចត់។ ទន្ទឹមនឹងនោះ ត្រៀមរៀបចំ ការងារភស្តុភាឲ្យបានល្អ ធានាការរៀបចំវេទិកាដោយមានប្រសិទ្ធភាពនៅពេលដែល ជម្ងឺរាតត្បាតកូវីដ ១៩ត្រូវបានគ្រប់គ្រង ហើយទទួលបានការអនុញ្ញាតពីស្ថាប័នមាន សមត្ថកិច្ច។
មុននោះ វេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ឆ្នាំ២០២០ ត្រូវបានធ្វើ ឡើងនៅទីក្រុងហាណូយ នាខែធ្នូឆ្នាំ២០២០ ក្រោមប្រធានបទ “តភ្ជាប់ សហប្រតិបត្តិ ការគ្នាដើម្បីអភិវឌ្ឍ - និន្នាការសមាហរណកម្មអន្តរជាតិនិងសម័យកាលបដិវត្តន៍ ឧស្សាហកម្ម៤.០”៕

ប្រតិកម្មទៅវិញ