វេទិកាសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២៖ “ពង្រឹងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច ជំរុញការស្តារឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាព”

Chia sẻ
(VOVWORLD) - ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នារវាងគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា បណ្ឌិត្យសភានយោបាយជាតិហូជីមិញ គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ 
វេទិកាសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២៖ “ពង្រឹងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច ជំរុញការស្តារឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាព” - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

វេទិកាសេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែកញ្ញា ក្រោមប្រធានបទ “ពង្រឹងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច ជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នារវាងគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា បណ្ឌិត្យសភានយោបាយជាតិហូជីមិញ គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ វេទិកានេះមានការចូលរួមពីគណៈប្រតិភូជាង ៤០០ នាក់ដោយផ្ទាល់នៅទីក្រុងហាណូយ និងអ្នកជំនាញ អ្នកវិទ្យាសាស្ត្រក្រៅប្រទេសមួយចំនួនបានចូលរួមតាមអ៊ីនធឺណិត។

វេទិកានេះនឹងផ្តោតលើការបំភ្លឺច្បាស់អំពីបរិបទអន្តរជាតិ វាយតម្លៃយ៉ាងទូលំទូលាយ និងប្រកបដោយបរានុម័តនូវស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៩ ខែ និងការព្យាករណ៍សម្រាប់ឆ្នាំ ២០២២ តាមនោះ ដាក់ចេញដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលខាងមុខ។ លោក Bui Van Cuong អគ្គលេខាធិការ - ប្រធានការិយាល័យរដ្ឋសភាបានមានប្រសាសន៍ថា៖ “វេទិការឆ្នាំនេះ មានទំហំធំជាងមុនអំពីបរិមាណចំនួនភ្ញៀវចូលរួម។ បណ្តាញតភ្ជាប់តាមអនឡាញ មិនត្រឹមតែនៅតាមបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានសាកលវិទ្យាល័យចំនួន ៧ ទៀតផងដែរ។ ចំនួនភ្ញៀវនៅឆ្នាំនេះមានរហូតដល់ទៅ ៥០០ នាក់ ដែលជា អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកជំនាញ និងភ្ញៀវអន្តរជាតិ  បេសកកម្មការទូត និងស្ថានទូតមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ