វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤ ក្រោមប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងផ្សាភ្ជាប់ជាមួយសមាហរណកម្មសេដ្ឋកិច្ចទូលំទូលាយក្នុងស្ថានភាពថ្មី”

Chia sẻ

(VOVWORLD) - ព្រឹត្តិការណ៍នេះត្រូវបានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម រួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំឡើង ដើម្បីមានមូលដ្ឋានផ្តល់យោបល់ដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមអំពីគោលនយោបាយសំខាន់ៗ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទធម្មតាថ្មី។

នាថ្ងៃទី ៥ មិថុនា នៅទីក្រុងហូជីមិញ វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៤ បានប្រព្រឹត្តទៅដោយប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ផ្សាភ្ជាប់ជាមួយសមាហរណកម្មសេដ្ឋកិច្ចទូលំទូលាយក្នុងស្ថានភាពថ្មី”។ ព្រឹត្តិការណ៍នេះត្រូវបានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈិម រួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំឡើង ដើម្បីមានមូលដ្ឋានផ្តល់យោបល់ដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាមអំពីគោលនយោបាយសំខាន់ៗ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទធម្មតាថ្មី។

វេទិកានេះរួមមានសិក្ខាសាលាចំនួន ៣៖ ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់កម្លាំងពលកម្មដែលមានស្ថេរភាពបន្ទាប់ពីជំងឺរាតត្បាតកូវិដ ១៩; ការអភិវឌ្ឍទីផ្សារមូលធន និងទីផ្សារអចលនទ្រព្យ; ការច្នៃប្រឌិតបច្ចេកវិជ្ជា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់។

ជាពិសេស សម័យប្រជុំពេញអង្គ និងកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយមានការចូលរួមរបស់តំណាងចំនួន ៦០០ នាក់ ហើយមានខ្លឹមសារសំខាន់ៗដូចជា៖ សេដ្ឋកិច្ចសកល និងនិន្នាការបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនាពេលនេះ; បណ្តុះបណ្តាលធនធានមនុស្សឌីជីថលដើម្បីបង្កើតចំណុចលោតផ្លោះនៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ការគ្រប់គ្រងហានិភ័យរបស់ប្រទេសក្នុងបរិបទថ្មី៕

ប្រតិកម្មទៅវិញ