វេទិកាសេដ្ឋកិច្ចវៀតណាមឆ្លងពាក់កណ្តាលអាណត្តិមហាសន្និបាតលើកទី១៣

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាមជ្ឈិមបានរៀបចំ “វេទិកាសេដ្ឋកិច្ចវៀតណាមឆ្លងកាត់ពាក់កណ្តាលអាណត្តិនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣”។ 

នៅក្នុងវេទិកានេះ ប្រតិភូ អ្នកវិទ្យាសាស្ត្របានវិភាគ ពន្យល់ និងបំភ្លឺបញ្ហាសំខាន់ៗជាច្រើនអំពីលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តដំណោះស្រាយសេដ្ឋកិច្ចតាមរយៈពាក់កណ្តាលអាណត្តិនៃមហាសន្និបាតបក្សលើកទី១៣   លើវិស័យជាក់ស្តែងនីមួយៗ។

វេទិកាសេដ្ឋកិច្ចវៀតណាមឆ្លងពាក់កណ្តាលអាណត្តិមហាសន្និបាតលើកទី១៣ - ảnh 1វេទិកាសេដ្ឋកិច្ចវៀតណាមឆ្លងពាក់កណ្តាលអាណត្តិមហាសន្និបាតលើកទី១៣។ រូបថត៖ Thuy Hang/VOV

ទន្ទឹមនឹងនោះ លើកឡើងពីការលំបាក និងឧបសគ្គក្នុងដំណើរការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ចាប់ពីដើមអាណត្តិរហូតដល់បច្ចុប្បន្ន។ តាមនោះ ដកយកមេរៀនបទពិសោធន៍ និងស្នើដំណោះស្រាយដើម្បីបំពេញគោលដៅសេដ្ឋកិច្ចដែលសេចក្តីសម្រចចិត្តនៃមហាសន្និបាតបក្សនៅគ្រប់កម្រិតបានដាក់ចេញ។

ចាប់ពីដើមអាណត្តិមហាសន្និបាតបក្សលើកទី១៣ (២០២១-២០២៦) រហូតមកដល់ពេលនេះ បក្សកុម្មុយនិស្តវៀតណាមបានរៀបចំកិច្ចប្រជុំសំខាន់ៗ និងយុទ្ធសាស្ត្រជាច្រើន។ ចំណុចសំខាន់គឺកិច្ចប្រជុំទូទាំងប្រទេសលើវិស័យចំនួន៦ ត្រូវបានរៀបចំឡើងក្នុងឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ ភ្លាមៗនោះ ជាលើកដំបូង ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តចំនួន៦ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខក្នុងតំបន់យុទ្ធសាស្ត្រទាំង៦ នៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ