លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) |
នេះជាឱកាសដើម្បីសហគ្រាសជាតិនិងអន្តរជាតិទាក់ទងផ្ទាល់ជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខក្នុងតំបន់អាស៊ាននិងលើពិភពលោក ធ្វើបច្ចុប្បន្នកម្ម យ៉ាងជ្រាលជ្រៅអំពីខឿនសេដ្ឋកិច្ចវៀត ណាមក្នុងខ្សែសង្វាក់តំលៃសកលនិង អាស៊ាន ស្វែងរកឱកាសធ្វើអាជីវកម្មថ្មីក្នុងវិស័យសំខាន់ៗនៅវៀតណាម ផ្លាស់ ប្ដូរបទពិសោធន៍ក្នុងការវិនិយោគ ការធ្វើអាជិវកម្មលើគ្រប់វិស័យ ព្រមទាំងក្ដាប់ ជាប់និន្នាការថ្មី ទស្សនៈវិស័យថ្មីស្ដីពីសកម្មភាពអាជីវកម្មក្នុងតំបន់ផងដែរ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖
“សារនៃសន្និសីទ VBS លើកនេះគឺតភ្ជាប់គ្នានិងច្នៃប្រឌិត។ មិត្តនឹងមកកាន់ ទីនេះដើម្បីតភ្ជាប់និងច្នៃប្រឌិតជាមួយយើងខ្ញុំ ដើម្បីនាំវៀតណាមក្លាយទៅជាមជ្ឈ មណ្ឌលនៃការច្នៃប្រឌិតក្នុងខឿនសេដ្ឋកិច្ចអាស៊ាននិងពិភពលោក។ ប្រការនេះ ក៏ទាក់ទិនដល់ប្រធានបទរួមនៃ WEF លើកនៃគឺ “អាស៊ាន៤.០៖ ស្មារតីសហ គ្រាសនិងបដិវត្តន៍៤.០”។ លើកនេះយើងក៏សង្កត់ធ្ងន់ទៅលើតួនាទីរបស់វៀត ណាមក្នុងខ្សែសង្វាក់តំលៃអាស៊ាននិងសកលផងដែរ”។
ក្រោមប្រធានបទ “វៀតណាម- ដៃគូអាជីវកម្មគួរឲ្យជឿទុកចិត្ត៖ តភ្ជាប់គ្នា និងច្នៃប្រឌិត” VBS ឆ្នាំ២០១៨នឹងផ្ដោតការពិភាគ្សាទៅលើតួនាទីរបស់វៀតណាម ក្នុងខ្សែសង្វាក់តំលៃតំបន់និងសកលលោក ព្រមទាំងឧទ្ទេសនាមអំពីបរិយាកាស វិនិយោគ គោលនយោបាយនិងឱកាសធ្វើអាជីវកម្មនៅវៀតណាម ពិសេសគឺក្នុង វិស័យហិញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធ៕