|
វេទិកាសេដ្ឋកិច្ចពិភពលោក Davos ២០១៧បានបិទបញ្ចប់ប្រកបដោយជោគជ័យ |
(VOVworld)-នាព្រឹកព្រលឹមថ្ងៃទី២១មករាតាមម៉ោងវៀតណាម សន្និសីទប្រចាំឆ្នាំ
នៃវេទិកាសេដ្ឋកិច្ចពិភពលោក២០១៧បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅ
ទីក្រុង Davos ប្រទេសស្វីស បន្ទាប់ពីរយៈពេលធ្វើការ៤ថ្ងៃដ៏មមាញឹក។ ដោយបាន
ប្រព្រឹត្តទៅចំនឹងពេលវេលាធ្វើសច្ចាប្រណិធានទទួលដំណែងប្រធានាធិបតីអាមេរិក
របស់លោក Donald Trump នោះ មានមតិជាច្រើនស្តីពីប្រសិទ្ធភាពរបស់រដ្ឋអំណាច
ថ្មីនៅអាមេរិកនោះគឺគ្របដណ្តបក្នុងកិច្ចប្រជុំចុងក្រោយនៃសន្និសីទនេះផងដែរ។
ថ្នាក់ដឹកនាំមួយចំនួនមកពី ស៊ែរប៊ី ក្រូអាស៊ី និងទួរគីបានសម្តែងមតិរំពឹងទុកចំពោះ
ទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក។ ក្នុងកិច្ចប្រជុំចុង
ក្រោយនៅ Davos ដែរ បញ្ហាក្តៅគគុកជាច្រើនក៏បានលើកយកមកពិភាគ្សា ដូចជា
រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Philip Hammond បានអំពាវនាវទំនាក់ទំនងជិត
ស្និទ្ធជាមួយសហភាពអឺរ៉ុបក្រោយ Brexit ជាដើម៕