វេទិកាសេដ្ឋកិច្ចឆ្នាំ ២០២៣​៖ ពង្រឹងសមត្ថភាពផ្ទៃក្នុង បង្កើតកម្លាំង​ចលករ​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទៅ ១៩ ខែកញ្ញានេះ នៅមជ្ឈមណ្ឌលសន្និសីទជាតិនៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកវេទិកាសេដ្ឋកិច្ច-សង្គមវៀតណាមឆ្នាំ២០២៣។ 
វេទិកាសេដ្ឋកិច្ចឆ្នាំ ២០២៣​៖ ពង្រឹងសមត្ថភាពផ្ទៃក្នុង បង្កើតកម្លាំង​ចលករ​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1សន្និសីទសារព័ត៌មានស្តីពីវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០២៣ ។ រូបថត៖ VOV

វេទិកានេះត្រូវបានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បណ្ឌិតសភានយោបាយជាតិទីក្រុងហូជីមិញ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមសម្របសម្រួលគ្នារៀបចំឡើង។ វេទិកានេះមានការចូលរួមពីគណៈប្រតិភូជាង ៤០០នាក់នៅមជ្ឈមណ្ឌលសន្និសីទជាតិ ហើយត្រូវបានតភ្ជាប់ជាមួយទីតាំងផ្សាយផ្ទាល់នៅបណ្ឌិតសភា សាកលវិទ្យាល័យ វាគ្មិន និងអ្នកវិទ្យាសាស្ត្រទាំងក្នុងស្រុកនិងអន្តរជាតិមួយចំនួន។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបើក និងដឹកនាំវេទិកានេះ។

វេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់រដ្ឋសភា ដោយបញ្ចូនសារដ៏មានអត្ថន័យ ពោលគឺកំណត់ឡើងវិញរាល់បញ្ហាសេដ្ឋកិច្ច ហើយត្រូវបានបង្ហាញនៅក្នុងប្រធានបទ៖ “ពង្រឹងសមត្ថភាពផ្ទៃក្នុង បង្កើតកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Duc Hien បានឲ្យដឹងថា៖ “វេទិកានេះផ្តោតលើការដោះស្រាយបញ្ហាបន្ទាន់ក្នុងរយៈពេលខ្លី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆ្នាំ ២០២៣។ ជាពិសេសគឺសង្កត់ធ្ងន់លើបញ្ហាទាក់ទងនឹងការដោះស្រាយប្រភពធនធាន ការដករបាំង និងការដោះស្រាយបញ្ហារាំងស្ទះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសបញ្ហានវានុវត្តន៍ វិទ្យាសាស្ត្របច្ចេកវិទ្យា និងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស; ទន្ទឹមនឹងនោះ  ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច តាមទិសឧស្សាហូបនីយកម្មនិងទំនើបកម្ម”៕

ប្រតិកម្មទៅវិញ