វេទិកាសេដ្ឋកិច្ចអន្តរជាតិលើកទី ២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី១៩ ខែមិថុនានៅទីក្រុង St.Petersburg ប្រទេសរុស្ស៊ី។ លេខាធិការសារព័ត៌មានរបស់ ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា ក្នុងសម័យប្រជុំពេញអង្គ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងថ្លែងសុន្ទរកថាដ៏សំខាន់ស្តីពីផលប៉ះពាល់ នៃទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ លើការកើនឡើងនៃតម្លៃថាមពល និងការចាប់ផ្តើម នៃវិបត្តិស្បៀងអាហារលើពិភពលោក។
ប្រធានបទនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg លើកទី២៥ គឺ "ពិភព លោកថ្មី - ឱកាសថ្មី"។ ព្រឹត្តិការណ៍នេះក៏នឹងរួមបញ្ចូលវេទិកាសម្រាប់សហគ្រាសធុន តូចនិងមធ្យម អាជីវកម្មប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាពថ្នាំ និងសប្តាហ៍កីឡា SPIEF។ នៅវេទិកាឆ្នាំនេះ នឹងមិនមានកិច្ចប្រជុំប្រពៃណីរបស់លោកប្រធានាធិបតី Putin ជាមួយមេដឹកនាំក្រុមហ៊ុនបរទេសនោះទេ។ ប៉ុន្តែលោក Putin អាចធ្វើជំនួបជាច្រើនជាមួយបណ្ដាសហគ្រិនឬក្រុមសហគ្រិន៕