វេទិកាវិនិយោគវៀតណាម - OECD ទាក់ទាញការវិនិយោគប្រកបដោយគុណភាពដើម្បីបម្រើកំណើនបៃតង ឆ្លាតវៃ និងចីរភាព

Chia sẻ

(VOVWORLD) - វេទិកាវិនិយោគវៀតណាម - OECD រៀបចំដោយក្រសួងផែនការ និងវិនិយោគ វៀតណាម សហការជាមួយអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបើកនាព្រឹកថ្ងៃទី២៧ ខែតុលា នៅទីក្រុងហាណូយ។ ដោយមានប្រធានបទ “ជំរុញ ការទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ដើម្បីបម្រើកំណើនបៃតង ឆ្លាតវៃ និងចីរភាព” នេះជាឱកាសដើម្បីវៀតណាមពិភាក្សាជាមួយវិនិយោគិននិងអ្នកជំនាញ បរទេសអំពីការផ្លាស់ប្ដូរថ្មីយុទ្ធសាស្ត្រទាក់ទាញការវិនិយោគក្នុងដំណាក់កាលថ្មី។

វេទិកាវិនិយោគវៀតណាម - OECD ទាក់ទាញការវិនិយោគប្រកបដោយគុណភាពដើម្បីបម្រើកំណើនបៃតង ឆ្លាតវៃ និងចីរភាព - ảnh 1រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung។ (រូបថត៖ VNA)
ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ក្នុងបរិបទពិភពលោកក្នុងឆ្នាំនេះ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានជាច្រើន ដែលប៉ះពាល់ដល់រលកវិនិយោគ និងកំណើន សកល វៀតណាមនៅតែរក្សាបាននូវសន្ទុះងើបឡើងវិញនិងកំណើនវិជ្ជមាន ដោយ ទាក់ទាញការវិនិយោគបរទេសកើនឡើង ៧,៧% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមលោករដ្ឋមន្ត្រី ប្រការនេះបានឆ្លុះបញ្ចាំងពីជំនឿជាក់របស់វិនិយោគិន បរទេសចំពោះបរិយាកាសវិនិយោគនៅវៀតណាម ដោយបង្ហាញពីឋានៈថ្មីរបស់វៀត ណាមក្នុងផែនទីវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានចាត់ទុកថា ជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តន៍របកគំហើញចំនួនបីខាង ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីឆ្ពោះទៅរកកំណើនបៃតង ឆ្លាតវៃ និងចីរភាពនោះ វៀតណាមត្រូវការរួមដំណើររបស់អង្គការអន្តរជាតិនានា ជាពិសេស អង្គការឯកទេសដោយមានកិត្យានុភាពដូចជា OECD។  
វេទិកាវិនិយោគវៀតណាម - OECD ទាក់ទាញការវិនិយោគប្រកបដោយគុណភាពដើម្បីបម្រើកំណើនបៃតង ឆ្លាតវៃ និងចីរភាព - ảnh 2ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VNA)
អគ្គលេខាធិការ OECD លោក Mathias Cormann បានស្ងើចសរសើរវៀតណាម ដោយសម្រេចបាននូវលទ្ធផលសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីគោលនយោបាយផ្លាស់ប្ដូរថ្មី (ឆ្នាំ១៩៨៦) មក ហើយបាននិយាយថា ក្នុងរបាយការណ៍ថ្មីៗ នេះ OECD តែងតែរក្សាការវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀត ណាមដូចជា៖ កំណើនប្រហែល ៦,៦% នៅឆ្នាំក្រោយ ជាប់ចំណាត់ថ្នាក់លេខមួយនៅ អាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។
លោកអគ្គលេខា ធិការ OECD បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយវៀតណាមទាក់ទាញលំហូរទុន វិនិយោគប្រកបដោយគុណភាពបន្ថែមទៀតនាពេលខាងមុខ រួមមាន៖ ការសន្យាយ៉ាង តឹងរឹងថែមទៀតចំពោះបទប្បញ្ញត្តិទីផ្សាររបស់ OECD; បើកចំហទីផ្សារសេវាកម្មបន្ថែម ទៀត; កែលម្អបរិយាកាសធុរកិច្ច តាមនោះបង្កើនប្រសិទ្ធភាពនៃក្រុមហ៊ុនឯកជន។ លើសពីនេះ លោកអគ្គលេខាធិការ OECD បានលើកទឹកចិត្តវៀតណាមឱ្យបន្តការកែ ទម្រង់ពន្ធដារ បង្កើនការខិតខំប្រឹងប្រែងវិនិយោគលើបច្ចេកវិទ្យាថាមពលបៃតង ដោយ មានទឹកប្រាក់ប៉ាន់ប្រមាណ ១៦ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣០។ លោកក៏បានសន្យាថា OECD នឹងរួមដំណើរជានិច្ចជាមួយវៀតណាមក្នុង ដំណើរការអនុវត្តន៍ការផ្លាស់ប្ដូរទាំងនោះ៕

ប្រតិកម្មទៅវិញ