វេទិការអង្គភាពអាជីវកម្មវៀតណាម- នូវែលហ្សេឡង់ឆ្នាំ២០១៦

Chia sẻ
(VOVworld)-ក្នុងឱកាសដំណើរទស្សនកិច្ចនិងចូលរួមពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)

(VOVworld)-ក្នុងឱកាសដំណើរទស្សនកិច្ចនិងចូលរួមពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅប្រទេស នូវែលហ្សេឡង់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក
Vu Huy Hoang នាថ្ងៃទី៣កុម្ភៈ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបាន រួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ និងក្រុម ប្រឹក្សាធ្វើអាជីវកម្មអាស៊ាន- នូវែលហ្សេឡង់ (ANZBC) បានរៀបចំវេទិការ អង្គភាពអាជីវកម្មវៀតណាម-នូវែលហ្សេឡង់ឆ្នាំ២០១៦នៅទីក្រុង Auckland។

វេទិការអង្គភាពអាជីវកម្មវៀតណាម- នូវែលហ្សេឡង់ឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃវេទិការ

       ថ្លែងមតិបើកវេទិការ រដ្ឋមន្ត្រីលោក Vu Huy Hoang បានសង្កត់ធ្ងន់ថា
ឱកាសដែល TPP នាំមកសម្រាប់វៀតណាមនិងនូវែលហ្សេឡង់គឺធំធេង
ណាស់។ នូវែលហ្សេឡង់មានតម្រូវការនាំចូលមុខទំនិញជាប្រៀបខ្លាំងរបស់
វៀតណាម​ខណៈដែលវៀតណាមមានតម្រូវការនាំចូលមុខទំនិញបំរើការ
ប្រើប្រាស់ក្នុងស្រុក។

       រីឯខ្លួនវិញ រដ្ឋមន្ត្រីពាណិជ្ជកម្ម នូវែលហ្សេឡង់ លោក Todd McClay
បានលើកច្បាស់ថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ វៀតណាមជាដៃគូ ពាណិជ្ជកម្មមានល្បឿនអភិវឌ្ឍន៍ឆាប់រហ័សបំផុតរបស់ នូវែលហ្សេឡង់នារយៈ ពេល៥ឆ្នាំកន្លងទៅ។ លោករូបនេះក៏បានវាយតម្លៃថា កិច្ចព្រមព្រៀង TPP ជាគ្រឹះស្ថានមួយទៀតក្នុងចំណោមយន្តការពាណិជ្ជកម្មដែលកំពុងមានស្រាប់ រវាងប្រទេសទាំងពីរនិងបើកចេញឱកាសជាច្រើនសម្រាប់អង្គភាពអាជីវកម្មនៃ
ប្រទេសទាំងពីរផងដែរ៕

 

 

ប្រតិកម្មទៅវិញ