|
វេទិការសុវត្ថិភាពស្បៀងអាហារសំដៅលើកកំពស់គុណភាពរបស់កសិផល |
(VOVworld) - នាព្រឹកថ្ងៃទី១២វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទវៀតណាមបានសហការជាមួយក្រុមបណ្ដាអ្នកផ្ដល់ជំនួយរៀបចំវេទិការ
ដោយប្រធានបទ “សុវត្ថិភាពស្បៀងអាហារ-ដំណោះស្រាយលើកកំពស់តំលៃបន្ថែម
និងគុណភាពកសិផលវៀតណាម”។បណ្ដាយោបល់នៅវេទិការនេះ បាននាំចេញ
ដំណោះស្រាយជាច្រើន សំដៅពង្រីកទីផ្សារចំពោះកសិផលស្អាត យន្តការ គោល
នយោបាយគ្រប់គ្រងគុណភាពសុវត្ថិភាពអនាម័យស្បៀងអាហារ និងកសាងខ្សែ
សង្វាក់តំលៃបន្ថែមចំពោះកសិផលទៀតផង។អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទលោក Le Quoc Doanh បានសង្កត់ធ្ងន់ថា ការលើកកំពស់សមត្ថភាព
ប្រកួតប្រជែងរបស់កសិផល ឆ្លងតាមការលើកកំពស់គុណភាព បង្កើនតំលៃនិង
ធានាសុវត្ថិភាពអនាម័យស្បៀងអាហារ គឺជាដំណោះស្រាយគន្លឹះ សំដៅធានា
កំណើនកសិកម្ម ក្នុងកាលៈទេសៈធ្វើសេរីភាវូបនីយកម្មនិងសមាហរណកម្មយ៉ាង
ទូលំទូលាយជាមួយខឿនសេដ្ឋកិច្ចសាកល លោក៕