វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញបើកនៅទីក្រុងហូជីមិញ

Chia sẻ

(VOVworld) - វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ ដែល
ត្រូវបានរៀបចំឡើងដោយស្ថានទូតប៉ូឡូញប្រចាំវៀត
ណាម សហការជាមួយសភាពាណិជ្ចកម្មនិងឧស្សា
ហកម្មវៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ មិថុនា។

(VOVworld) - វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ ដែលត្រូវបានរៀបចំឡើង
ដោយស្ថានទូតប៉ូឡូញប្រចាំវៀតណាម សហការជាមួយសភាពាណិជ្ចកម្ម
និងឧស្សាហកម្មវៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
 បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ មិថុនានៅវេទិការនេះ ថ្នាក់ដឹកនាំទីក្រុង
ហូជីមិញមានគោលបំណង ភាគីទាំង២នឹងបង្កើនជំរុញទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ចកម្មខ្លាំងក្លាថែមទៀតដើម្បីបើកចេញសក្ដានុភាពសហប្រតិបតិ្តការ
ជាថ្មី។

វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញបើកនៅទីក្រុងហូជីមិញ - ảnh 1
ទេសភាពនៃវេទិការ​


ថ្លែងមតិនៅវេទិការនេះ លោកស្រី Katarzyna Kacpercryk អនុរដ្ឋមន្រ្តីក្រសួង
ការបរទេសប៉ូឡូញ បានឲ្យដឹងថា៖
“ក្នុងបណ្ដាឆ្នាំកន្លងមក យើងខ្ញុំបានកែលំអនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយ
វៀតណាម។តំលៃប្រាក់ពាណិជ្ចកម្មរវាងប្រទេសទាំង២ បានឡើងដល់១,២
ពាន់លានដុល្លារអាមេរិក។ខ្ញុំសង្ឃឹមថា​ ដំណើរទស្សនកិច្ចលើកនេះ មិន
ត្រឹមតែរួមចំណែកចំពោះការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២​
បណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលសំរាប់បណ្ដាវិនិយោគគិន
នៃប្រទេសទាំង២ សហប្រតិបតិ្តការជាមួយគ្នាថែមទៀត៕”

ប្រតិកម្មទៅវិញ