ទិដ្ឋភាពទូទៅនៃវេទិការធុរកិច្ចវៀតណាម (VBF) ឆ្នាំ ២០២០ (រូបថត៖ vov) |
នេះគឺជាសារដែលបានផ្តល់ជូនក្នុងវេទិការធុរកិច្ចវៀតណាមប្រចាំឆ្នាំ ២០២០ ក្រោមប្រធានបទ“ បញ្ហាប្រឈមនិងឱកាសក្នុងស្ថានភាពធម្មតាថ្មី” ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ២២ ខែធ្នូនៅទីក្រុងហាណូយ។ ក្នុងវេទិការនេះ សហគមន៍ធុរកិច្ចវៀតណាមមានបំណងចង់អោយរដ្ឋាភិបាលបន្តចាត់វិធានការជាក់ស្តែងនិងឆាប់រហ័សដើម្បីដោះស្រាយរាល់ឧបសគ្គដែលរាំងស្ទះដល់អង្គភាពអាជីវកម្ម។ នេះក៏ជាល័ក្ខខ័ណ្ឌដើម្បីទាញយកបានល្អនូវឱកាស ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងបន្តអភិវឌ្ឍន៍ផងដែរ។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung សហប្រធាននៃវេទិកាធុរកិច្ចវៀតណាម VBF ឆ្នាំ២០២០ បានឲ្យដឹងថា៖
« ក្រៅពីការវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាល ក៏ដូចជាបរិយាកាសវិនិយោគអាជីវកម្ម ក៏មានបញ្ហាមួយចំនួនដែលអាចមិនច្បាស់លាស់ និងមិនមានតម្លាភាព ដើម្បីធានាការព្យាករណ៍ពីបញ្ហានានាផងដែរ ។ ជាទូទៅក្រសួងនឹងប្រមូលមតិយោបល់ ដើម្បីសិក្សានិងកែសម្រួលការធ្វើវិសោធនកម្មក្នុងប្រព័ន្ធច្បាប់របស់វៀតណាម ដែលធ្វើយ៉ាងម៉េចសំដៅបង្កភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងនៅក្នុងប្រតិបត្តិការរបស់សហគ្រាស»៕