|
វេទិការកុមារជាតិឆ្នាំ២០១៣បានប្រារព្ធឡើងនាថ្ងៃទី៨សីហា។ (vov.vn) |
VOV-វេទិការកុមារជាតិឆ្នាំ២០១៣ជាមួយប្រធានបទ “កុមារចូលរួមមតិធ្វើវិសោធនកម្មច្បាប់គាំពារថែទាំនិងអប់រំកុមារ” បានប្រារព្ធឡើងនាថ្ងៃទី៨សីហា
នៅទីក្រុងហាណូយ។ វេទិការនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩សីហាជា
មួយការចូលរួមរបស់កុមារចំនួន១៨០នាក់ដែលមានអាយុពី១០ដល់១៦ឆ្នាំរបស់
ខេត្តទីក្រុងចំនួន២៩។ លោក Nguyen Hai Huu ប្រធាននាយកដ្ឋានគាំពារថែទាំ
កុមារក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖
“ជាមួយគោលដៅគឺពិគ្រោះយោបល់របស់កុមារក្នុងការធ្វើវិសោធនកម្ម
ច្បាប់គាំពារថែទាំនិងអប់រំកុមារប៉ុន្តែមិនមែនជាកុមារធ្វើវិសោធនកម្មផ្ទាល់លើច្បាប់
ឡើយ។ ចេញពីគំនិតរបស់កុមារនោះ អ្នកតាក់តែងច្បាប់ប្រមូលផ្ដុំឡើងវិញ តាក់
តែងច្បាប់ដើម្បីកំណត់អំពីការទទួលខុសត្រូវធានាអនុវត្តសិទ្ធិរបស់កុមារតាមគំនិត
របស់កុមារ។ ជាពិសេសគឺសិទ្ធិចូលរួមរបស់កុមារ យើងតាក់តែងច្បាប់យ៉ាងម៉េច
ដើម្បីក្រោយនេះកុមារមានឱកាសទាក់ទងព័ត៌មាន៕”