វេទិកាធុរកិច្ចវៀតណាម-ម៉ុងហ្គោលី

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ម៉ុងហ្គោលី។ 
វេទិកាធុរកិច្ចវៀតណាម-ម៉ុងហ្គោលី - ảnh 1ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khrelsukh និងឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang រួមទាំងគណៈប្រតិភូ ចូលរួមវេទិកា (រូបថត៖ TTXVN)

នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គការនានា; តំណាងសមាគម ធុរកិច្ចវៀតណាម និងម៉ុងហ្គោលី ផ្លាស់ប្តូរគំនិតផ្តួចផ្តើម និងដំណោះស្រាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

ថ្លែងមតិទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានប្រកាសថា លោកនិងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានឯកភាពលើកកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការម៉ុងហ្គោលី - វៀតណាមទៅជា “ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៤; ជាមួយគ្នានោះ លោកបានជម្រាបថា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លង ដែនការទូត លិខិតឆ្លងដែនផ្លូវការ និងលិខិតឆ្លងដែនធម្មតា តាមរយៈដំណើរទស្សនកិច្ចលើកនេះ រួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ។ ប្រធានាធិបតីលោក Ukhnaagiin Khurelsukh បានអះអាងថា ប្រទេសម៉ុងហ្គោលីនឹងបន្តយកចិត្តទុកដាក់ជាពិសេសក្នុងការបង្កើតលក្ខខណ្ឌការងារស្ថិរភាព និងបរិយាកាសស្របច្បាប់សម្រាប់វិនិយោគិនបរទេស ក្នុងនោះមានធុរកិច្ចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ