ឆ្នាំ ២០១៨ គឺជាឆ្នាំពិសេសគូសសញ្ញារយៈពេលមួយភាគបួនសតវត្សន៍ ដែលវៀតណាមបាន រួមដំណើរការជាមួយនឹងអនុសញ្ញាស្តីពីជីវចម្រុះ។ រហូត មកដល់ពេលនេះ វៀតណាមបានបោះជំហានវិវឌ្ឍន៍យ៉ាងធំធេងក្នុងបុព្វហេតុ អភិរក្ស ធម្មជាតិនិងជីវចម្រុះ និងកសាងប្រព័ន្ធស្ថាប័នគ្រប់គ្រង ក្របខ័ណ្ឌនៃ គោលនយោបាយ និងច្បាប់ស្តីពីជីវចម្រុះផងដែរ។
នៅក្នុងវេទិកានេះ តំណាងទាំងឡាយបានអះអាងថា ដោយមាន ភូមិសាស្ត្រ សណ្ឋានប្រភេទដី ទេសភាព អាកាសធាតុ មានច្រើនសម្បូរបែប វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានលក្ខណៈជីវចម្រុះខ្ពស់ ក៏ប៉ុន្តែ វៀតណាមក៏ប្រឈមមុខនឹង ហានិភ័យនៃការរិចរិលពីជីវៈចម្រុះ និងអតុល្យភាព អេកូឡូស៊ី យ៉ាងខ្លាំងក្លាផងដែរ ដែលប៉ះពាល់ដោយផ្ទាល់ទៅលើបរិស្ថាន និងជីវិតរស់នៅ របស់មនុស្ស និងគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយ ចីរភាពផែនដីផងដែរ។ ដូច្នេះហើយ ការអភិរក្សជីវចម្រុះ គប្បីមានកិច្ចសហការ ពហុភាគី និង ការចូលរួមយ៉ាងសកម្មថែមទៀតរបស់សង្គមទាំងមូល នោះទើប អនុវត្តបាន នូវគោលដៅនៃអនុសញ្ញាស្តីពីជីវចម្រុះដែលបានដាក់ចេញ ក៏ដូចជា គោលដៅ នៃយុទ្ធសាស្រ្តជាតិស្តីពីជីវម្រុះផងដែរ៕