(VOVworld)- វេទិកាអង្គភាពអាជីវកម្មស្តីពី “វៀតណាមនាគថ្មីនៅអាស៊ី” និងកម្ម វីធីផ្សព្វផ្សាយកសិផលវៀតណាមបានប្រព្រឹត្តទៅនៅព្រឹទ្ធសភាបារាំងនាថ្ងៃទី
២៥មិនា។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang អញ្ជើញចូលរួមជាសហអធិបតីវេទិការនេះ។
|
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen Quynh Anh |
នេះជាលើកដំបូងដែលវេទិកាសេដ្ឋកិច្ចស្តីពីវៀតណាមបានរៀបចំដោយ ទ្រង់ទ្រាយធំនៅព្រឹទ្ធសភាបារាំង។វេទិកានេះបានផ្តោតសំខាន់ទៅលើវិស័យចំ បាច់ចំនួន២នោះគឺកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលក្នុងនោះគឺកិច្ចសហប្រតិ បត្តិការថាមពល និងពន្លឿនពាណិជ្ជកម្មនូវមុខទំនិញកសិផលវៀតណាម ជាពិ
សេសគឺអង្ករ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំងលោកស្រី Nguyen
Quynh Anh បានឲ្យដឹងថា៖
“ការរៀបចំខ្សែសង្វាក់ព្រឹត្តិការណ៍នៅបារាំងលើកនេះគឺជាជំហានបន្តនៃ សកម្មភាពរួមរវាងវៀតណាមនិងបារាំង។ការរៀបចំព្រឹត្តិការណ៍នេះគឺផ្តើមចេញ ពីតម្រូវការរបស់អង្គភាពអាជីវកម្មនៃភាគីទាំងពីរវៀតណាមនិងបារាំង សំដៅ ផ្តល់ព័ត៌មានស្តីពីសក្តានុភាពទីផ្សារ របៀបធ្វើអាជីវកម្ម។ ព្រឹត្តិការណ៍នេះក៏ជា ឱកាសជួបប្រាស្រ័យរវាងអង្គភាពអាជីវកម្មនៃភាគីទាំងពីរសំដៅស្វែងរកនូវឱ កាសធ្វើអាជីវកម្មជាក់ស្តែងរៀងៗខ្លួនលើវិស័យកសិផល ឧស្សាហកម្មនិង មូល ដ្ឋានហេដ្ឋារចនាសម្ព័ន្ធ”៕