វិថីផ្កាអំណរសាទរនិទាឃរដូវបានបើកនៅតំបន់នានាទូទាំងប្រទេសវៀតណាម

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី៥កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញចូលរួមពិធីបើកវិថីផ្កា Nguyen Hue

វិថីផ្កាអំណរសាទរនិទាឃរដូវបានបើកនៅតំបន់នានាទូទាំងប្រទេសវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញចូលរួម
ពិធីបើកវិថីផ្កា Nguyen Hue ឆ្នាំវកអដ្ឋស័ក២០១៦


(VOVworld)-នាយប់ថ្ងៃទី៥កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញចូលរួមពិធីបើកវិថីផ្កា Nguyen Hue ឆ្នាំវកអដ្ឋស័ក២០១៦ នៅខ័ណ្ឌ
ទី១ទីក្រុងហូជីមិញ។ នៅក្នុងពិធីបើក ប្រធានរដ្ឋ Truong Tan Sang រួមជាមួយថ្នាក់
ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំទីក្រុងហូជីមិញបានដាក់កម្រងផ្កា រំលឹកបវិញ្ញាណ
ក័្ខន្ធលោកប្រធានហូជីមិញនៅទីលានទីក្រុង។វិថីផ្កា Nguyen Hue ជាព្រឹត្តិការណ៍
វប្បធម៌ពិសេសរបស់ទីក្រុងហូជីមិញសមដៅបំរើប្រជា ជនទីក្រុងអំណរសាទរ
បុណ្យតេតប្រពៃណីរបស់ប្រទេសជាតិ។ លក្ខណៈ ពិសេសនៃវិថីផ្កាឆ្នាំនេះ គឺរូប
ភាពសហគមន៍អា​ស៊ានរួមបង្ហាញតាមរយៈផ្កា ផងដែរ។

       នាយប់ថ្ងៃដដែល នៅទីក្រុង Can Tho បានប្រព្រឹត្តទៅពិធីបើកវិថីផ្កា សិល្បៈ
អប់អរសាទរបក្សរុងរឿង និងអំណរសាទនិទាឃរដូវឆ្នាំវកអដ្ឋស័ក ២០១៦។ ក៏នា
យប់ថ្ងៃទី៥កុម្ភៈ ពិធីបុណ្យផ្កា​Tran Bien និទាឃរដូវឆ្នាំវក អដ្ឋស័ក២០១៦បានបើក
ដោយប្រធានបទ “ខេត្ត Dong Nai សប្បាយរីក រាយទទួលនិទាឃរដូវថ្មី២០១៦” ដោយឆ្ពោះទៅយថាទស្សន៍ភ្លឺស្វាងមួយ របស់ខេត្ត Dong Nai៕

ប្រតិកម្មទៅវិញ