វត្ថុបុរាណវៀតណាមបន្តទាក់ទាញសាធារណជនអាល្លឺម៉ង់

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី ១៥ កញ្ញា នៅសារមន្ទីរ Reiss-Engelhorn ទីក្រុង Mannheim រដ្ឋ Baden-Wuerttemberg ប្រទេសអាល្លឺម៉ង់ បានប្រព្រឹត្តិទៅពិធីបើក ពិព័រណ៍តាំងបង្ហាញវត្ថុបុរាណ របស់វៀតណាម។
វត្ថុបុរាណវៀតណាមបន្តទាក់ទាញសាធារណជនអាល្លឺម៉ង់ - ảnh 1វត្ថុបុរាណវៀតណាមបន្តទាក់ទាញសាធារណជនអាល្លឺម៉ង់ 

នាយប់ថ្ងៃទី ១៥ កញ្ញា នៅសារមន្ទីរ Reiss-Engelhorn ទីក្រុង Mannheim រដ្ឋ Baden-Wuerttemberg ប្រទេសអាល្លឺម៉ង់ បានប្រព្រឹត្តិទៅពិធីបើក ពិព័រណ៍តាំងបង្ហាញវត្ថុបុរាណ របស់វៀតណាម។ ពិព័រណ៍នេះគឺស្ថិតក្នុងបណ្ដាព្រឹត្តិការណ៍អបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអាល្លឺម៉ង់។ ពិព័រណ៍នេះបើកទ្វារទទួលភ្ញៀវមកទស្សនាចាប់ពីថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ៧ មករា ឆ្នាំ ២០១៨។ នៅពិព័រណ៍នេះ មានវត្ថុបុរាណវៀតណាមជិត ៤០០ ត្រូវបានតាំងបង្ហាញតាមប្រធានបទចំនួន ៣ គឺ៖  បុរេប្រវត្តិ តំបន់ដីពិសិដ្ឋ My Son និង បរមរាជវាំង Thang Long។

មុននោះ វត្ថុបុរាណ វៀតណាមបានតាំងបង្ហាញនៅសារមន្ទីរបុរាណវិទ្យា LWL នៅទីក្រុង Herne រដ្ឋ Nordrhein-Westfalen ចាប់ពីថ្ងៃទី ៧ តុលា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៧ និងសារមន្ទីរបុរាណវិទ្យា Chemnitz រដ្ឋ Saxony ចាប់ពីថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៧ ដោយទាក់ទាញបានភ្ញៀវមកទស្សនារាប់ម៉ឺននាក់៕

ប្រតិកម្មទៅវិញ