វៀតណាម-ឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ កញ្ញា នៅទីក្រុងហាណូយ សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយសម្ព័ន្ធសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា (BIA) រៀបចំសិក្ខាសាលា “ជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាម - ឥណ្ឌា”។
វៀតណាម-ឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ - ảnh 1សិក្ខាសាលា “ជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាម - ឥណ្ឌា” (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ អនុប្រធាន VCCI លោក Nguyen Quang Vinh បានសង្កត់ធ្ងន់ថា ចំពោះវៀតណាម ឥណ្ឌាតែងតែជាដៃគូយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្ម ហើយនៅតែមានសក្ដានុពលជាច្រើនដើម្បីសហប្រតិបត្តិការ ក្នុងនោះ វិស័យមេកានិច បច្ចេកវិទ្យាបម្រើផលិកម្មគឺជាផ្នែកដ៏សំខាន់ក្នុងពាណិជ្ជកម្មទ្វេភាគី។ ទាំងវៀតណាម និងឥណ្ឌាសុទ្ធតែកំពុងផ្តោតទៅលើមូលដ្ឋានគ្រឹះបច្ចេកទេស និងផលិតកម្ម ដោយដាក់ចេញគោលដៅចូលរួមកាន់តែស៊ីជម្រៅថែមទៀតទៅក្នុងខ្សែសង្វាក់តម្លៃសកលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ក្នុងបរិបទ ដែលខ្សែសង្វាក់ផ្គត់ផ្គង់ និងតភ្ជាប់ជាច្រើនរងការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយទាំងឥណ្ឌា និងវៀតណាមសុទ្ធតែមានតម្រូវការស្វែងរកដៃគូ និងទីផ្សារថ្មីៗជាច្រើន។

ជាការឆ្លើយតប លោក Ajoykant Ruia ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា-វៀតណាម (IVCCI) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជាមួយនឹងបរិយាកាសសេដ្ឋកិច្ច និងនយោបាយស្ថិរភាព ប្រភពពលករវ័យក្មេង និងសម្បូរបែបជាមួយនឹងជំនាញវិជ្ជាជីវៈខ្ពស់ វៀតណាមកំពុងជាគោលដៅប្រកបដោយសុវត្ថិភាពនិងគួរឲ្យទុកចិត្ត។ វិនិយោគិនឥណ្ឌាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកការវិនិយោគនៅវៀតណាមដោយសារប្រៀបខ្លាំងនានាដូចជា ឧស្សាហកម្មជំនួយ មេកានិកកែច្នៃ វាយនភណ្ឌ កាត់ដេរ និងស្បែកជើងជាដើម ដើម្បីទទួលបានអាទិភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ