|
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមអមអ.ស.ប (រូបថតៈ tgvn) |
(VOVworld)-ក្នុងអំឡុងពេល២ថ្ងៃកន្លងទៅ គឺថ្ងៃទី១២និង១៣កក្កដា ប្រធានមហា
សន្និបាតអង្គការសហប្រជាជាតិបានរៀបចំសម័យពិភាគ្សាប្រធានបទស្តីពីសិទ្ធិ
មនុស្ស ។នេះជាការប្រជុំទី៣និងជាការប្រជុំចុងក្រោយក្នុងក្របខ័ណ្ឌនៃសម័យពិ
ភាគ្សាប្រធាន បទតាមការផ្តើមគំនិតរបស់ប្រធានមហាសន្និបាត សំដៅធ្វើឲ្យស៊ី
ជម្រៅថែមទៀត នូវ ទំនាក់ទំនងរវាងសសរគោលចំនួន៣របស់អ.ស.ប នោះគឺ
សន្តិភាព សន្តិសុខ អភិវឌ្ឍន៍និង សិទ្ធិមនុស្ស ព្រមទាំងជម្រុញរាល់ការសន្យា
សកម្មភាពថ្មីដើម្បីអនុវត្តគោលដៅនិង សសរគោលទាំងបីនេះ។ ថ្លែងមតិក្នុង
សម័យពិភាគ្សានេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមអមអ.ស.បបានសង្តត់ធ្ងន់ថា សិទ្ធិ មនុស្ស ស្ថិរភាព និង
អភិវឌ្ឍន៍គឺមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាហើយមិនអាច កាត់ផ្តាច់បាន
ឡើយ។ តាមនោះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានអះ អាងថា
វៀតណាមជានិច្ចកាល ខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព ស្ថិរភាព ជម្រុញ
ការអភិវឌ្ឍន៍ដោយនិរន្តរភាព ការពារនិងជម្រុញសិទ្ធិមនុស្ស ពោលគឺវៀតណាម
ទទួល បានសមិទ្ធិសំខាន់ៗជាច្រើន។ក្នុងនាមជាសមាជិកសកម្មនៃក្រុមប្រឹក្សា
សិទ្ធិមនុស្ស និង ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអ.ស.បនោះ វៀតណាមនឹងបន្តរឹត
បន្តឹងកិច្ចសហប្រតិបត្តិ ការជាមួយប្រទេសនិងដៃគូនានាក្នុងការជម្រុញនិងធានា
សិទ្ធិមនុស្សលើក្របខ័ណ្ឌ សកល រួមទាំងអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព
ទៀតផង៕