វៀតណាមអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយនិងយូរអង្វែងសម្រាប់ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) - នៅកិច្ចប្រជុំ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខសឹងតែទាំងអស់សុទ្ធតែសម្ដែងនូវការព្រួយបារម្ភហើយប្រឆាំងជំទាស់នឹងផែនការរួមបញ្ចូលដែនដីរបស់អ៊ីស្រា អែល ដោយចាត់ទុកថា នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ អន្តរជាតិក្នុងនោះមានធម្មនុញ្ញ អ.ស.បនិងសេចក្ដីសម្រេចចិត្តផ្សេងៗទៀតងរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។
វៀតណាមអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយនិងយូរអង្វែងសម្រាប់ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន - ảnh 1 ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី២១ កក្កដា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពនៅ មជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនក្នុងរយៈពេលថ្មីៗនេះ។ នៅកិច្ចប្រជុំ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខសឹងតែទាំងអស់សុទ្ធតែសម្ដែងនូវការព្រួយបារម្ភហើយប្រឆាំងជំទាស់នឹងផែនការរួមបញ្ចូលដែនដីរបស់អ៊ីស្រា អែល ដោយចាត់ទុកថា នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ អន្តរជាតិក្នុងនោះមានធម្មនុញ្ញអ.ស.បនិងសេចក្ដីសម្រេចចិត្តផ្សេងៗទៀតងរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.បបានចែករំលែកនូវការព្រួយបារម្ភរបស់ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខនានានិងសហគមន៍អន្តរជាតិចំពោះផែនការរបស់អ៊ីស្រាអែលស្ដីពីការរួមបញ្ចូលតំបន់ដែនដីមួយចំនួនដែលប្រទេសនេះទន្ទ្រានកាន់កាប់នៅតំបន់ត្រើយខាងលិច ព្រមទាំងអះអាងថា សកម្មភាពនេះជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ក៏ដូចជាដើរផ្ទុយទៅនឹង ផលប្រយោជន៍ដ៏យូរអង្វែងរបស់អ៊ីស្រាអែលនេះឯងផងដែរ។ ប្រសិនបើត្រូវបាន អនុវត្តគឺផែនការនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើលទ្ធភាពនៃការបង្កើត ដំណោះស្រាយរដ្ឋ២ ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា និងធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលប្រជាជនប៉ាឡេស្ទីនកំពុងត្រូវប្រឈមកាន់តែអាក្រក់ទៅៗផងដែរ៕

ប្រតិកម្មទៅវិញ