វៀតណាម-អាហ្សង់ទីនចេញសេចក្តីថ្លែងការណ៍រួម

Chia sẻ

(VOVWORLD) -  ក្នុងឱកាសដែលប្រធានាធិបតីអាហ្សង់ ទីន លោក Mauricio Macri បានអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាថ្ងៃទី ២១ កុម្ភៈ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការ ណ៍រួមវៀតណាម - អាហ្សង់ទីន។

វៀតណាម-អាហ្សង់ទីនចេញសេចក្តីថ្លែងការណ៍រួម - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ អញ្ជើញថតរូបជាមួយប្រធានាធិបតីអាហ្សង់ទីន លោក លោក Mauricio Macri និងលោកជំទាវ (រូបថតៈ TTXVN)

យោងតាមសេចក្តីថ្លែងការណ៍រួម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលសម្រេចបានក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចហើយបានព្រមព្រៀងបន្តកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីបង្កើនការផ្លាស់ប្តូរសេដ្ឋ កិច្ច - ធ្វើពាណិជ្ជកម្ម និងធ្វើតុល្យភាពផលប្រយោជន៍របស់ភាគីទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាព បន្តជំរុញវិស័យទេសចរណ៍ដើម្បីនាំមកនូវផលប្រ យោជន៍សេដ្ឋកិច្ចនិងរួមចំណែកលើកកម្ពស់ការយល់ដឹងនិងការទុកចិត្តគ្នារវាងប្រ ជាជននៃប្រទេសទាំងពីរ ព្រមទាំងស្វាគមន៍ប្រទេសទាំងពីរពិចារណានូវវិធានការមួយចំនួនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរឆ្លងដែលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការការយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការប្រើប្រាស់ថាមពលបរមាណូដើម្បីគោលដៅសន្តិភាព។ ភាគីទាំងពីរបានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។

ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងវប្បធម៌ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងជំរុញកម្មវិធីផ្លាស់ប្តូរវប្បធម៌ដំណាក់កាល២០១៩-២០២៣  ព្រមទាំងជំរុញការអនុវត្ត អនុ ស្សារណៈយោគយល់រវាងវិទ្យុសម្លេងវៀតណាមនិងប្រព័ន្ធទំនាក់ទំនងនិងព័ត៌មានសាធារណនៃ សហព័ន្ធសាធារណរដ្ឋអាហ្សង់ទីន។ ភាគីទាំងពីរបានព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡានិងបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ច សហប្រតិបត្តិការក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ៕

ប្រតិកម្មទៅវិញ