ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីវេទិកាដៃគូអន្តររដ្ឋាភិបាលវៀតណាម-អាហ្វ្រិកខាងត្បូងលើកទី៤ (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែមីនា នៅទីក្រុង Pretoria អនុរដ្ឋមន្រ្តីសហ ប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិអាហ្វ្រិកខាងត្បូងលោក Reginah Mhaule និងអនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Cuong បានធ្វើជា សហអធិបតីនៅសម័យប្រជុំលើកទី៤វេទិកាដៃគូអន្តររដ្ឋាភិបាល វៀតណាម-អាហ្វ្រិកខាងត្បូងអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យា សាស្ត្រ បច្ចេកទេសនិងវប្បធម៌។
នៅវេទិកាលើកនេះ ភាគីទាំងពីរបានឯកភាពគ្នារក្សាសកម្មភាពផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តគាំទ្រគ្នាទៅវិញទៅមកនិងសហការយ៉ាងល្អនៅ អង្គការអន្តរជាតិនិងវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ។ ភាគី ទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិ យោគអោយបានខ្លាំងក្លាថែមទៀត ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដី ពីកិច្ចសហប្រតិបត្តិការរ៉ែយ៉ាងឆាប់ៗ ជំរុញកិច្ចសហប្រតិបតិ្តការថាមពលអគ្គីសនី ថាមពលកកើតឡើងវិញ ព្រមទាំងពន្លឿនការចរចាស្ដីពីការធ្វើអាជីវកម្មនិងនាំ ចេញធ្យូងពីអាហ្វ្រិកខាងត្បូងទៅកាន់ វៀតណាម ក៏ដូចជាបង្កើនទំហំនាំចេញ ទ្វេភាគីផងដែរ។ ភាគីទាំងពីរបានយល់ស្របគ្នាអភិវឌ្ឍន៍ទំនាក់ទំនងការពារ ជាតិអោយកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការរៀបចំកិច្ចសន្ទនា ការពារជាតិលើកទី៣នៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩ បង្កើនកិច្ចសហប្រតិ បតិ្តការលើវិស័យបណ្ដុះបណ្ដាលពេទ្យទ័ព ភ័ស្តុភា ឧស្សាហកម្មការពារជាតិ ព្រម ទាំងផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីសកម្មភាពរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិផងដែរ៕