Vovworld-គណះប្រតិភូក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមដឹកនាំ
ដោយរដ្ឋមន្រ្តី លោកVu Huy Hoang បានទៅបំពេញទស្សនិច្ចការងារ
នៅអូស្រ្តាលីកាលពីថ្ងៃទី២២ដល់ទី២៨មេសា។ក្នុងពិធីជួបធ្វើការរវាង
លោកVu Huy Hoang ជាមួយរដ្ឋមន្រ្តី ពាណិជ្ជកម្មនិងចាមពលអូស្រ្តាលី
Craig Emerson ភាគីទាំង២បានប្រមូលផ្តុំពិភាក្សាអំពីកិច្ចសហប្រតិ
បត្តិការលើវិស័យពាណិជ្ជកម្មនិងឧស្សាហកម្មដូចជាបង្កើនលទ្ឋភាពឆ្លៀត
យកបញ្ហាអនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ASEAN- អូស្រ្តាលី
និងនូវែលហ្សេឡង់ជាដើម។អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកទាំង២
រូបបានមូលមតិជាឯកច័ន្ទបង្កើនកិច្ចសហប្រតិបត្តិការក្នុងការចរចារស្តីពី
ដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យដំបន់ (RCEP)រវាងបណ្តាប្រទេស ASEAN
ជាមួយបណ្តាប្រទេសដៃគូ។ក្នុងក្របខ័ន្ឌនៃដំណើទស្សនកិច្ចនេះ លោក
Vu Huy Hoangបានមានជំនួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងមួយចំនួនទៀតផង៕