វៀតណាម-អូស្ត្រាលី បង្កើនកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​គម្រោង​វាយោអគ្គិសនីនៅសមុទ្រ

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះ Corio Generation កំពុងសហការជាមួយអគ្គក្រុមហ៊ុនអគ្គិសនីទី ៣(EVNGENCO3) នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមអនុវតុ្តន៍សាកល្បងគម្រោងវាយោអគ្គិសនីសមុទ្រនៅវៀតណាម។
វៀតណាម-អូស្ត្រាលី បង្កើនកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​គម្រោង​វាយោអគ្គិសនីនៅសមុទ្រ - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Andrew Goledzinowski។ រូបថត៖ Van Diep - VNA

នាយប់ថ្ងៃទី ២៨ មិនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Andrew Goledzinowski និងថ្នាក់ដឹកនាំក្រុមហ៊ុន Corio Generation (ចំណុះសម្ព័ន្ធក្រុមហ៊ុន Macquarie)។

បច្ចុប្បន្ននេះ Corio Generation កំពុងសហការជាមួយអគ្គក្រុមហ៊ុនអគ្គិសនីទី ៣(EVNGENCO3) នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមអនុវតុ្តន៍សាកល្បងគម្រោងវាយោអគ្គិសនីសមុទ្រនៅវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃថា ប្រការនេះអាចចាត់ទុកថាជាគម្រោងដ៏សំខាន់ រួមចំណែកជំរុញ និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី ព្រមទាំងជួយវៀតណាមសម្រេចបាននូវផែនការអនុវត្តន៍ កិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។ ដោយបញ្ជាក់ថា វៀតណាមមានគោលបំណងចង់អភិវឌ្ឍន៍ឧស្សាហកម្មវាយោអគ្គិសនី លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Corio Generation ក្រៅពីសកម្មភាពវិនិយោគ ចាំបាច់ត្រូវផ្តោតសំខាន់លើការជួយឧបត្ថម្ភ និងការផ្ទេរប្រគល់បច្ចេកវិទ្យា ធ្វើពិពិធកម្មដៃគូនៅវៀតណាម។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Andrew Goledzinowski បានឲ្យដឹងថា អាជីវកម្មអូស្ត្រាលីមួយចំនួនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសាងសង់កសិដ្ឋានវាយោអគ្គិសនីសមុទ្រនៅវៀតណាម ព្រោះថាវៀតណាមមានសក្តានុពលដ៏ធំធេង ដើម្បីអភិវឌ្ឍន៍ទៅមុខ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Corio Generation បានចាត់ទុកថា ការអនុវត្តគម្រោងវាយោអគ្គិសនីសមុទ្រមិនត្រឹមតែផ្ដោតសំខាន់លើការសាងសង់
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងបណ្តុះបណ្តាលធនធានមនុស្សដើម្បីធ្វើប្រតិបត្តិការ ស្រាវជ្រាវ និងផ្ទេរប្រគល់បច្ចេកវិទ្យាទៀតផង៕

ប្រតិកម្មទៅវិញ