វៀតណាម-អាល់ហ្សេរីបង្កើនទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

Chia sẻ
(VOVworld)-នាថ្ងៃទី៣០ឧសភា ស្ថានទូតវៀតណាមនិងការិយាល័យពាណិជ្ជ កម្មវៀតណាមប្រចាំនៅអាល់ហ្សេរីបានរួម

វៀតណាម-អាល់ហ្សេរីបង្កើនទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា


(VOVworld)-នាថ្ងៃទី៣០ឧសភា ស្ថានទូតវៀតណាមនិងការិយាល័យពាណិជ្ជ កម្មវៀតណាមប្រចាំនៅអាល់ហ្សេរីបានរួមសហការជាមួយសភាពាណិជ្ជកម្ម និង
ឧស្សាហកម្មតំបន់ Medea (អាល់ហ្សេរី) រៀបចំសិក្ខាសាលាអង្គភាពអាជីវកម្ម
វៀតណាម-អាល់ហ្សេរី សំដៅជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
ទ្វេភាគី។ នៅទីនេះ អង្គភាពអាជីវកម្មវៀតណាមបានសម្តែងគោលបំណងថា
តាម រយៈផ្សារណាត់និងសិក្ខាសាលាលើកនេះ នឹងស្វែងរកបានទីផ្សារ ដៃគូរនាំ
ចូល  និងចែកចាយមុខទំនិញកសិផល សម្ភារៈសុខាភិបាល ឬគ្រឿងអេឡិចត្រូ និកប្រើប្រាស់ជាដើម។  ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មតំបន់ Medea
បានសង្កត់ធ្ងន់ថា នេះជាឱកាសល្អសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម។ រីឯខ្លួនវិញ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Vu The  Hiep មានបំណងថា ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ គប្បីយកចិត្តទុកដាក់ថែមទៀតទៅលើអង្គភាពអាជីវកម្ម បង្កបរិយាកាសនិងលក្ខណៈងាយស្រួលសំដៅរួមចំណែកអភិវឌ្ឍន៍និងបង្កើនថែម ទៀតនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ