(VOVworld) - នាថ្ងៃទី២៥ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋ អែលសាល់វ៉ាឌ័រលោកស្រី Le Linh Lan បានជូនសារតាំងឡើងប្រធានាធិបតី
ប្រទេសនេះលោក Salvador Sanchez Ciren។នៅជំនួបសន្ទនា លោកប្រធានាធិបតី
នៃបានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិដ៏ធំធេងដែលប្រជាជនវៀតណាមទទួល
បានក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច និងសំដែងគោល
បំណងថា ជំរុញទំនាក់ ទំនងមិត្តភាពសហប្រតិបតិ្តការជាមួយវៀតណាមតទៅ
ទៀត។លោក Salvador Sanchez Ciren បានថ្លែងអំណរគុណដ៏ស្មោះត្រង់ដល់វៀត
ណាម ដោយសារបានផ្ដល់ការជួយឧបត្ថម្ភ សំរាប់គណៈបក្សរណសិរ្សរំដោះ
ប្រជាជាតិ Farabundo Marti ក្នុងកាលៈទេសៈលំបាក បំផុតមុននេះ។
រីឯខ្លួនវិញ លោកស្រី Le Linh Lan បានសម្ដែងកិត្តិយសដ៏ធំធេងរបស់ខ្លួនដោយ
សារ ទទួលបានភារកិច្ចសំខាន់ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអែលសាល់ វ៉ាឌ័រព្រមទាំងបញ្ជូនសេចក្ដីអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមបស់
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅកាន់ប្រធានាធាបតីលោក
Salvador Sanchez Ciren ផងដែរ។
ក្នុងរយៈពេលស្នាក់នៅរដ្ឋធានី San Salvador ឯកអគ្គរដ្ឋទូត Le Linh Lan បានមាន ជំនួបធ្វើការជាមួយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មនិងមន្ត្រីផ្សេងមួយ
ចំនួននៃប្រទេសសាម៉ី៕