|
បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការមក ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins បានចាប់ផ្តើមជំនួបពិភាគ្សាការងារ |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
និងលោកជំទាវ ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins និងលោកជំ
ទាវបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៤វិច្ឆិកា
។ នាព្រឹកថ្ងៃទី៧វិច្ឆិកា បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការមក ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang និងប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins
បានចាប់ផ្តើមជំនួបពិភាគ្សាការងារ។ នៅទីនេះ ភាគីទាំងពីរបានឯកភាពបង្កើនការ
ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ភាគី
ទាំងពីរបានឯកភាពចំពោះសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ជម្រុញកិច្ចសហ
ប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក ព្រមទាំង បន្តសហការយ៉ាងជិតស្និទ្ធលើ
បណ្តាវេទិកាអន្តរជាតិ។ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើ
ទស្សន ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស
គឺអនុ សញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
បន្ទាប់ពីជំនួបពិភាគ្សាការងារ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង
ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins បានធ្វើកសីណសាក្សីពិធីចុះហត្ថ
លេខា ផ្លាស់ប្តូរឯកសារ និងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននានានៃប្រទេស
ទាំងពីរលើបណ្តាវិស័យអភិវឌ្ឍន៍ដូចជា អប់រំ បច្ចេកវិទ្យាព័ត៌មាននិងប្រៃសណីជាដើម។
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតី Michael Daniel Higgins បាន
អញ្ជើញជាអធិបតីសន្និសីទកាសែត ស្តីពីចំណុចលេចធ្លោបំផុតដែលថ្នាក់ដឹកនាំទាំងពីរ
រូបបានឯកភាពនៅក្នុងជំនួបពិភាគ្សា។លោក Tran Dai Quang មានប្រសាសន៍ថា៖
“លោកប្រធានាធិបតីនិងរូបខ្ញុំផ្ទាល់បានផ្លាស់ប្តូរ និងឯកភាពលើសារៈសំខាន់នៃ
ការរក្សាសន្តិភាព សន្តិសុខ ជម្រុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍លើពិភព
លោក។ យើង ខ្ញុំបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិការអន្តរជាតិដូច
ជា អ.ស.ប ASEM និងក្នុងក្រខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-EU សំដៅដោះស្រាយបញ្ហាសកលលោក មួយចំនួន”។
រីឯខ្លួនវិញ លោក Michael Daniel Higgins បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផល ដែលវៀតណាមទទួលបានក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសនៅតំបន់ជនជាតិ
ភាគតិច៕