(VOVworld) – ក្នុងដំណើរទស្សនកិច្ចនិងបំពេញការងារនៅអៀរឡង់ ចាប់ពីថ្ងៃទី ២២
ដល់ទី ២៥ កញ្ញា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍វៀតណាម Ha Hung Cuong បានជួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ Enda Kenny។ ក្នុងជំនួបសន្ទនា រដ្ឋមន្ត្រីយុត្តិធម៍ Ha
Hung Cuong បានជូនដំណឹងអំពីលទ្ធផលមួយចំនួនដែល ទទួលបានក្នុងដំណើរ
អនុវត្តការកែសម្រួលយុត្តិធម៍ សុក្រិតប្រព័ន្ធច្បាប់នៅ វៀតណាម នាបច្ចុប្បន្ននេះ និងអំពីសមត្ថភាពសហប្រតិបត្តិការលើវិស័យយុត្តិធម៍ រវាងប្រទេសទាំង ២ នា
ពេលខាងមុខ ពិសេសគឺ កិច្ចសហប្រតិបត្តិការលើវិស័យ កូនចិញ្ចឹម ។ មុននោះ
រដ្ឋមន្ត្រីយុត្តិធម៍ Ha Hung Cuong បានជួបចរចារជាមួយមន្ត្រីអៀរឡង់មួយចំនួន
និងធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈស្តីអំពីបែបបទរដ្ឋបាល
លើវិស័យកូនចិញ្ចឹមអន្តរជាតិរវាងស្ថប័នទទួលបន្ទុកបញ្ហាកូនចិញ្ចឹមវៀតណាម
និងអៀរឡង់និងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការច្បាប់និងយុត្តិធម៍រវាង
ក្រសួងយុត្តិធម៍នៃប្រទេសទាំង ២ វៀតណាមនិងអៀរឡង់៕