|
ទិដ្ឋភាពនៃជំនួបពិភាគ្សា (រូបថតៈvnanet.vn ) |
(VOVworld)-នាថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិ ហូជីមិញបានរៀបចំជំនួបពិភាគ្សាវិទ្យាសាស្ត្រដោយប្រធានបទ “ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក”។ នៅជំនួប ពិភាគ្សានេះបានផ្តោតសំខាន់ទៅលើខ្លឹមសារចំនួន៤ ក្នុងនោះមានការពិភាគ្សា អំពីទំនាក់ទំនងសហប្រតិបត្តិការវៀតណាមអាមេរិកលើវិស័យមួយចំនួនដូចជា
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំបណ្តុះបណ្តាលប្រភពធនធានមនុស្សជាដើម។
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក
Nguyen Quan បានចាត់ទុកថា៖
“យើងខ្ញុំមានបំណងថា នាពេលខាងមុខ បន្ទាប់ពីវៀតណាមចូលរួមអនុ
សញ្ញាចំនួន៥ ស្តីពីអាវកាស យើងខ្ញុំនឹងមានទំនាក់ទំនងជិតស្និទ្ធជាងទៀតជាមួយ
NASA ដើម្បីអាចជួយឲ្យផ្នែកអាកាសចរណ៍និងអាវកាសរបស់វៀតណាមមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។យើងខ្ញុំក៏មានបំណងថា ប្រទេសទាំងពីរនឹងមានកិច្ចសហ ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាជីវសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ជាពិសេសលើ វិស័យបច្ចេកវិទ្យាថាមពល រួមទាំងថាមលប្រពៃណីនិងថាមពលថ្មីនៅវៀតណាម
ផងដែរ”៕