|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Nguyen Quoc Cuong |
(VOVworld)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅអាមេរិក លោកNguyen Quoc Cuong រួមជាមួយឯកអគ្គរដ្ឋទូតជប៉ុន ស៊ីង្ហបូរី និង ប៉េរូ ទើបនឹងមានការជួបចរចារជាមួយទេសាភិបាលរដ្ឋមួយចំនួនរបស់អាមេរិកក្នុងនោះ មានរដ្ឋ Wisconsin Iowa, Colarado និងថ្នាក់ដឹកនាំសម្ព័ន្ធសមាគមទេសាភិបាលជាតិស្តីអំពីកិច្ច ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានចែករំលែកជាមួយទេសាភិបាលរដ្ឋនីមួយៗ អំពីស្ថានភាពពាណិជ្ជកម្ម- សេដ្ឋកិច្ច រវាងវៀតណាមជាមួយអាមេរិក ដែលកំពុងមានការបំរ៉ែបំរួលយ៉ាងសកម្មនាពេលកន្លងមក ដោយមានកំណើនជាង១៤០% ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ និងជឿជាក់ថា លទ្ធផលនេះនឹងបន្តកំណើនខណៈពេលបញ្ចប់កិច្ចចរចារ TPP។ ឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវឲ្យទេសាភិបាលនានារបស់អាមេរិកគាំទ្រដំណើការចរចារ ដើម្បីគោលដៅបង្កើនធ្វើសមាហរណសេដ្ឋកិច្ចតំបន់ ជំរុញរាល់គោលដៅ អភិវឌ្ឍន៌ ទន្ទឹមនឹងនោះជួយបង្កើតការងារធ្វើនៅវៀតណាម អាមេរិក និង បណ្តាប្រទេសជាសមាជិក TPP ផងដែរ៕