យោងតាម OpenGov Asia ក្នុងឆ្នាំ២០២៣ តម្លៃទំនិញសរុប (GMV) នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកំពូលទាំង ៨ នៅអាស៊ីអាគ្នេយ៍ឈានដល់ ១១៤,៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើទោះបីជាមានបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចក៏ដោយ ក៏វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍បានបង្ហាញពីកំណើនជាបន្តបន្ទាប់ ដោយ GMV នៅឆ្នាំនេះត្រូវបានព្យាករណ៍កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២០។
រូបផាព៖ Phạm Hậu/TTXVN |
វៀតណាម និងថៃនាំមុខគេក្នុងគន្លងកំណើន ដោយ GMV កើនឡើង ៥២,៩% និង ៣៤,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមមានអត្រាកំណើនស្ថិរភាព ដោយឈានដល់អត្រាកំណើនប្រចាំឆ្នាំជាមធ្យមពី ១៦-៣០% ក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។
របាយការណ៍របស់ OpenGov Asia ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមជាច្រើនរបស់វៀតណាមក្នុងការជមរុញពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា៖ ការពង្រឹងក្របខ័ណ្ឌច្បាប់ ផ្តល់ជំនួយហិរញ្ញវត្ថុ លើកទឹកចិត្តការវិនិយោគ និងការធានាការពារទិន្នន័យនិងសន្តិសុខតាមអ៊ីនធឺណិត ឬការពង្រឹងការគ្រប់គ្រងរដ្ឋក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងអាជីវកម្មឌីជីថល ៕