វៀតណាមអភិវឌ្ឍន៍ឋាមពលដោយតភ្ជាប់ជាមួយកិច្ចការពារបរិស្ថានដើម្បីការអភិវឌ្ឍនិរន្តរភាព

Chia sẻ
(VOVWORLD) -នាថ្ងៃទី៥ឧសភា ក្នុងឱកាសនៃទិវាបរិស្ថានពិភព លោក មជ្ឈមណ្ឌលអភិវឌ្ឍន៍ច្នៃប្រឌិតបៃតង (GreenID) បានរៀបចំសិក្ខាសាលានិងប្រកាស “គម្រោងប្លង់សម្រាប់អនាគតថាមពលស្អាតរបស់វៀតណាម”។
វៀតណាមអភិវឌ្ឍន៍ឋាមពលដោយតភ្ជាប់ជាមួយកិច្ចការពារបរិស្ថានដើម្បីការអភិវឌ្ឍនិរន្តរភាព - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា

លោកស្រី Nguy Thi Khanh នាយិកា GreenID បានឲ្យដឹងថា “គម្រោងប្លង់” នេះ បានស្រាវជ្រាវនូវសេណារីយូចំនួន៥ ដើម្បីឆ្លើយតបនឹងតម្រូវការអំពីថាមពលនៅវៀតណាម។ លោកស្រី Nguy Thi Khanh បានចាត់ទុកថា វៀតណាមគប្បីអនុវត្តនូវដំណោះស្រាយប្រើប្រាស់ថាមពលសន្សំសំចៃប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ។ លោកស្រីឲ្យដឹងថា៖

“បន្ទាប់ពីការដែលរដ្ឋាភិបាលចេញគោលនយោបាយថ្មីសំដៅជួយឧបត្ថម្ភការអភិវឌ្ឍថាមពលកកើតឡើងវិញនិងពិសេសគឺសេចក្តីសម្រេចចិត្ត ជួយតភ្ជាប់អគ្គិសនីព្រះអាទិត្យនាពេលថ្មីៗនេះបានសរឲ្យឃើញថា ទីផ្សារអគ្គិសនីព្រះអាទិត្យគឺផុលផសណាស់។ សម្រាប់វៀតណាមសេណា រីយូដែលយើងបានដាក់ចេញ គឺតភ្ជាប់ទាំងដំណោះស្រាយអភិវឌ្ឍន៍ថាមពលកកើតឡើងវិញជាមួយដំណោះស្រាយខ្លាំងក្លា ក្នុងការសន្សំសំចៃថាមពល ដោយចាត់ទុកនេះជាវិធានការសមស្របសម្រាប់ខឿនសេដ្ឋកិច្ច ”៕

ប្រតិកម្មទៅវិញ