វៀតណាមអំពាវនាវឲ្យអ៊ីស្រាអែលដកបទហ៊ុំព័ទ្ធ ជួយសម្រួល​ការផ្ដល់ជំនួយមនុស្សធម៌ និងកែលម្អ​ការប្រកប​របររកស៊ី​ជូនប្រជាជន​ប៉ាឡេស្ទីនឲ្យបានឆាប់ៗ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៩ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាប្រចាំស្ដីពីស្ថានភាពជ្ឈឹមបូព៌ា។
វៀតណាមអំពាវនាវឲ្យអ៊ីស្រាអែលដកបទហ៊ុំព័ទ្ធ ជួយសម្រួល​ការផ្ដល់ជំនួយមនុស្សធម៌ និងកែលម្អ​ការប្រកប​របររកស៊ី​ជូនប្រជាជន​ប៉ាឡេស្ទីនឲ្យបានឆាប់ៗ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ ដោយមានចំនួនអ្នករងរបួស និងស្លាប់កាន់តែកើនឡើង ហើយមានគ្រោះអាសន្នឡើងជណ្ដើរទៅជាជម្លោះក្តៅគគុក។ វៀតណាមបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ អត់ធ្មត់ជាអតិបរមា ចាត់វិធានការការពារជនស៊ីវិល ជាពិសេសគឺស្ត្រីនិងកុមារ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងការចរចា។

លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពតាំងទីលំនៅដ្ឋានរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយរំលោភបំពានលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិក៏ដួចជាប៉ះពាល់ដល់យថាទស្សន៍នៃដំណោះស្រាយរដ្ឋពីរផងដែរ។

ប្រធានស្ថានបេសកកម្មវៀតណាមបាន        សម្តែងការព្រួយបារម្ភអំពីស្ថានការណ៍ សេដ្ឋកិច្ច សង្គម និងមនុស្សធម៌ ដែលកំពុងអាក្រក់ទៅៗ នៅតំបន់ ហើយអំពាវនាវឱ្យអ៊ីស្រាអែល ដកបទដាក់ទណ្ឌកម្ម ជួយសម្រួលការផ្ដល់ជំនួយមនុស្សធម៌ និងកែលម្អការប្រកបរបររកស៊ីជូនប្រជាជនប៉ាឡេស្ទីនឲ្យបានឆាប់ៗ ផងដែរ៕

ប្រតិកម្មទៅវិញ