វៀតណាមអំពាវនាវឲ្យរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងភេរវកម្មនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីសន្តិសុខនៅទ្វីបអាហ្វ្រិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី៥ មិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើក កិច្ចប្រជុំតាមវីដេអូស្ដីអំពីស្ថានភាពនៅតំបន់ Sahel ទ្វីបអាហ្វ្រិកនាពេល កន្លងទៅ។ 
វៀតណាមអំពាវនាវឲ្យរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងភេរវកម្មនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីសន្តិសុខនៅទ្វីបអាហ្វ្រិក - ảnh 1តំណាងនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN) 

នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានអំពាវនាវឲ្យភាគីពាក់ព័ន្ធ ទាំងអស់ចូលរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអង្គការសហប្រជាជាតិបានសម្ដែងនូវការព្រួយបារម្ភចំពោះ ករណីវាយប្រហារដោយភេរវកម្មនានាដែលញាំងឲ្យមនុស្សជាច្រើនស្លាប់នៅ Sahel នាពេលកន្លងទៅ ព្រមទាំងគាំទ្រចំពោះវិធីអភិក្រមគ្រប់ជ្រុង ជ្រោយមួយអំពីសន្តិសុខ មនុស្សធម៌និងការអភិវឌ្ឍដោយចីរភាពសម្រាប់ ប្រទេសនានាក្នុងតំបន់ផងដែរ។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានសង្កត់ ធ្ងន់លើភាពចាំបាច់និងកាតព្វកិច្ចនៃកិច្ចរការពារជនស៊ីវិល ជាពិសេសគឺនារី និងកុមារ ហើយអំពាវនាវឲ្យមានផែនការគ្រប់ជ្រុងជ្រោយក្នុងការដោះ ស្រាយការសាកល្បងនានាអំពីសន្តិសុខ បម្រែបម្រួលអាកាសធាតុ មនុស្ស ធម៌និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19៕

ប្រតិកម្មទៅវិញ