ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប |
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.បបានអះអាងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះតួនាទីរបស់បេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងការជួយអ៊ីរ៉ាក់និងបុគ្គលិកអ.ស.ប ក្នុងការជួយអ៊ីរ៉ាក់ដោះស្រាយបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ននេះ។
ទាក់ទិននឹងបញ្ហាសន្តិសុខ លោកឯកអគ្គរដ្ឋទូតវៀតណាមបានសម្តែងការព្រួយបារម្ភអំពីការវាយប្រហារភេរវកម្មកើតឡើងក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចលើនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើភេរវកម្មលើគ្រប់ទិដ្ឋភាព។ លោក ឯកអគ្គរដ្ឋទូតបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ត្រូវតស៊ូព្យាយាមដោះស្រាយបញ្ហាកង្វល់ របស់ខ្លួនតាមរយៈនីតិវិធីច្បាប់ដែលមានស្រាប់ ហើយទន្ទឹមនឹងនោះត្រូវបង្កើតបរិយាកាសអំណោយផលដើម្បីលើកកម្ពស់ឯកភាពជាតិ ការសន្ទនាដោយសន្តិវិធី និងនាំមកនូវសន្តិភាពក្នុងន័យស្ថាបនា។
តំណាងវៀតណាមបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុង រយៈពេលកន្លងមក ដោយបានបង្ហាញពីតួនាទីដ៏រឹងមាំរបស់ខ្លួនក្នុងបញ្ហាសន្តិភាព និងសន្តិសុខក្នុងតំបន់៕