ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានឲ្យដឹងថា បណ្ដាប្រទេសក្នុងជម្លោះប្រដាប់អាវុធត្រូវទទួលខុសត្រូវក្នុងកិច្ចគាំពារ ទប់ស្កាត់អំពើហឹង្សាចំពោះកុមារ ធានារតម្រូវការចាំបាច់របស់កុមារ ហើយគោរពច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយហេតុផលនៃជម្លោះដល់ឬសគល់នោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចាត់ទុកថា ភាគីទាក់ទិននានាក្នុងជម្លោះប្រដាប់អាវុធត្រូវទប់ស្កាត់ និងបញ្ចប់រាល់ការវាយប្រហារទៅលើសាលារៀនភ្លាមមួយរំពេច។ លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា ចាំចាប់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ដើម្បីការងារឃ្លាំមើលប្រកបដោយប្រសិទ្ធភាបព បណ្ដាវិធានការការពារកុមារក្នុងជម្លោះប្រដាប់អាវុធត្រូវបានអនុវត្តន៍ទាន់ពេលវេលា ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៅទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិផងដែរ៕