រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha និងគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ |
លោករដ្ឋមន្រ្តី Tran Hong Ha បានអំពាវនាវឲ្យប្រទេសទាំងអស់រួម កម្លាំងកាយចិត្ត សហការគ្នាធ្វើសកម្មភាពឲ្យបានខ្លាំងក្លានិងជាក់ស្ដែងថែម ទៀតដើម្បីការពារ “ប្រភពធនធានដែលមិនអាចកាត់ថ្លៃបាន” នោះគឺជីវ ចម្រុះ ព្រមទាំងក៏ជាការឆ្លើយតបនឹងការទាមទារដ៏ត្រឹមត្រូវរបស់មនុស្សជំនាន់ ក្រោយៗផងដែរ។
លោករដ្ឋមន្រ្តីបានអំពាវនាវឲ្យប្រទេសទាំងអស់អនុវត្តសកម្មភាពជាក់ស្ដែងនានាដូចជា៖ កសាងខឿនសេដ្ឋកិច្ចបៃតងមួយដោយឈរលើការវិនិ យោគលើធម្មជាតិដើម្បីជំនួសឲ្យខឿនសេដ្ឋកិច្ចនាបច្ចុប្បន្ន ផ្គួបបញ្ចូលបញ្ហា ជីវចម្រុះចូលក្នុងគម្រោងការណ៍អភិវឌ្ឍ អនុវត្តដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាពសំដៅទប់ស្កាត់ការបំពុលបមហាសាគរដោយកាកសំណល់ ប្ល៉ាស្ទិក ព្រមទាំងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតទំនាក់ទំនងរវាង មនុស្សនិងធម្មជាតិប្រកបដោយការគោរពគ្នានិងភាពសុខដុមរមនាផងដេរ៕