វៀតណាមអំពាវនាវឱ្យរាំងខ្ទប់សកម្មភាពបង្ខិតបង្ខំដោយឯកតោភាគីនៅក្នុងទំនាក់ទំនងអន្តរជាតិ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាប្រទេសចិននិងប្រទេសជាសមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រោមប្រធានបទ “បញ្ឈប់ជាបន្ទាន់នូវវិធានការបង្ខិតបង្ខំដោយឯកតោភាគី” ។
វៀតណាមអំពាវនាវឱ្យរាំងខ្ទប់សកម្មភាពបង្ខិតបង្ខំដោយឯកតោភាគីនៅក្នុងទំនាក់ទំនងអន្តរជាតិ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ Reuters)

ថ្លែងនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរឹតចំណងសាមគ្គីភាព និងសម្របសម្រួលគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលក្នុងនោះមានបញ្ហាជំងឺរាតត្បាតកូវីដ១៩។

ទន្ទឹមនឹងនេះលោក ឯកអគ្គរដ្ឋទូត ក៏សំដែងការសោកស្តាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅតែមានសកម្មភាពដើរផ្ទុយទៅនឹងគោលដៅ និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍លើគោលការណ៍អន្តរជាតិស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានា ក្នុងនោះមានវិធានការបង្ខិតបង្ខំដោយឯកតោភាគីផងដែរ។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការលើកកម្ពស់ពហុភាគីនិយម គោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញកិច្ចសន្ទនា គោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ក៏ដូចជាគោរពអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យភាពផងដែរ៕

ប្រតិកម្មទៅវិញ