វៀតណាមអំពាវនាវឱ្យមានវិធីសាស្រ្តគ្រប់ជ្រុងជ្រោយនិងក្នុងសង្គមទាំងមូលក្នុងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព

Pham Huan- VOV សហរដ្ឋអាមេរិក
Chia sẻ
(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣០ មីនា បានបើកសម័យប្រជុំស្តីពី “គ្មានកាកសំណល់ - ដំណោះស្រាយលេចធ្លោដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
វៀតណាមអំពាវនាវឱ្យមានវិធីសាស្រ្តគ្រប់ជ្រុងជ្រោយនិងក្នុងសង្គមទាំងមូលក្នុងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព - ảnh 1ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានថ្លែងមតិក្នុងសម័យប្រជុំ។ (រូបថត៖ TTXVN)

សម័យប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងតំណាងអង្គការឯកទេសនៃអង្គការសហប្រជាជាតិ និងប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងសម័យប្រជុំនេះ ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមយល់ដឹងយ៉ាងច្បាស់ថា គ្មានកាកសំណល់ គឺជាដំណោះស្រាយដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយដើម្បីសម្រេចឲ្យបានដំណោះស្រាយ “គ្មានកាកសំណល់”។ ចាំបាច់ត្រូវមានវិធីសាស្រ្តអភិក្រមគ្រប់ជ្រុងជ្រោយ និងក្នុងសង្គមទាំងមូល ដោយមានការចូលរួមពីគ្រប់សមាសភាពនៃសង្គម លើកកម្ពស់ការយល់ដឹងរបស់អ្នកផលិត និងអ្នកប្រើប្រាស់អំពីបញ្ហាកាកសំណល់។ លើកទឹកចិត្តមនុស្សឱ្យបង្កើតរបៀបរស់នៅប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន។ នៅក្នុងដំណើរការនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់មានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព   ស្និទ្ធស្នាលជាមួយបរិស្ថាន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

គ្មានកាកសំណល់  គឺជាវិធីសាស្រ្តអភិក្រមមួយ ដើម្បីលើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ដោះស្រាយបញ្ហាកាកសំណល់នៅក្នុងប្រព័ន្ធវិលជុំ និងបិទជិត ធនធានត្រូវបានប្រើប្រាស់ឡើងវិញ តាមដែលអាចធ្វើទៅបាន និងកាត់បន្ថយការបំពុលខ្យល់ ដី និងទឹក។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ប្រទេសទួរគីបានណែនាំគំនិតផ្តួចផ្តើមមួយ ដោយយកថ្ងៃទី ៣០ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិ គ្នានកាកសំណល់ ហើយបានជំរុញឱ្យមហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហានេះ៕

ប្រតិកម្មទៅវិញ